ឃីម ឌីម៉ា វាយផ្ដាច់ព្រ័ត្រជាមួយ ឆៃ សារ៉ា ដើម្បីប្រជែងគ្នាគ្រងជើងឯកខ្សែក្រវាត់គោជល់

នូ មករា June 22, 2017


ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនានេះ ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់គោជល់ទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀន CNC បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ។ ក្នុងនោះដែរកីឡាករ ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។ អ្នកប្រដាល់ទាំង ២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេហើយក្នុងព្រឹត្តិការណ៍នេះគេឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ ទាំងឌីម៉ាទាំងសារ៉ាសុទ្ធតែកំពូលអ្នកលេងកែងដូចគ្នាតែអ្វីៗ ឌីម៉ាច្បាស់ជាងទាំងអស់ ។ តែសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនេះគេមិនអាចមើលស្រាលសារ៉ាបានទេ ។ សារ៉ាមានប្រវត្តិប្រកួតចំនួន៤៣ដង ឈ្នះ៣៦ដង ចាញ់ ៥ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២០ ។ ចំពោះឌីម៉ាវិញមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៦១ដង ចាញ់៦ដង ស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បាន២០ដង ។ សម្រាប់អ្នកប្រដាល់ទាំង ២ រូបនេះតើនរណាដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន ៥.០០០ដុល្លារ នេះ ?

 

ជាមួយគ្នានេះដែរឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាមួយអ្នកប្រដាល់ថៃ Fanimit ។ កាលជួបគ្នាក្នុងវគ្គវិលជុំ កែវដា បានចាញ់ Fanimit តែសម្រាប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់បែបនេះមិនដឹងថានរណាជួបសំណាងល្អនោះទេ ។ កែវដាមានប្រវត្តិប្រកួតចំនួន ៣៥ដង ឈ្នះ ២៨ដងចាញ់ ៧ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៤ដង ។ ចំពោះ Fanimit វិញគេមានប្រវត្តិប្រកួតចំនួន ១៩១ដង ឈ្នះ ១៣៤ដង ចាញ់ ៥៤ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៤០ដង គេហាត់ក្នុងក្លិប Viriyak Farm ដែលមានគ្រូបង្វឹកឈ្មោះ An Khvorng  Kiem ។ ចាំមើលតើនរណាដណ្ដើមបានចំណាត់ថ្នាក់លេខ ៣ ?

មួយគូទៀតនោះគឺ ជាមួយអ្នកប្រដាល់ម៉ឺន សុភា មកពីសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់ទុយនេស៊ីដែលហាត់នៅស្រុកថៃឈ្មោះYassine Fdoui ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។ សុភាមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៣ដង ចាញ់១០ដង ស្មើពិន្ទុ ៤ ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៩ដង ។ ចំពោះអ្នកប្រដាល់ទុយនេស៊ី Yassine Fdoui គេមានប្រវត្តិប្រកួតចំនួន៤០ដង ឈ្នះ៣០ដង ចាញ់១០ដង និង វាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ ចាំមើលនរណាឈ្នះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត