ជើងខ្លាំងថៃ Chhai Sou ប្រកាសសងសឹកជម្រះបញ្ជីចាស់ ជាមួយ មឿន សុខហ៊ុច នៅថ្ងៃស្អែក!

នូ មករា June 22, 2017


ភ្នំពេញ៖ អ្នកប្រដាល់ថៃឆៃ ស៊ូ (Chhai Sou) បានប្រកាសមកវាយសងសឹកជាមួយអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សលើសង្វៀនខេស៊ីមេនរបស់អាស៊ីអាគ្នេយ៍នៅយប់ថ្ងៃទី២៣ ខែមិថុនាស្អែកនេះ។  នេះក៏ជាការវាយសងសឹកមួយដែលទាំងសងខាងសុទ្ធតែមានជំនឿចិត្តថាត្រូវតែឈ្នះដាច់ខាត ។ សុខហ៊ុច ដែលជាអ្នកធ្លាប់ឈ្នះនោះប្រកាសថាគេត្រូវតែរក្សាតំណែងជាអ្នកឈ្នះបន្តទៅទៀត ជាមួយគ្នានេះគេបានចំអកថាគេនឹងបន្ថែមស្ថិតិចាញ់នៅក្នុងកំណត់ត្រារបស់ឆៃ ស៊ូ ឲ្យបានមួយទៀតតាមរយៈការប្រកួតនេះ ។

ចំពោះឆៃ ស៊ូ វិញទោះបីគេហាក់ដូចជាស្ងប់ស្ងាត់បន្តិចមែនតែគ្រូបង្វឹករបស់គេបាននិយាយថាអ្នកប្រដាល់រូបនេះបានបង្កើនការហ្វឹកហាត់កាន់តែច្រើនជាងមុន ។ ជាមួយនឹងការហាត់កម្លាំងនោះគេក៏បន្ថែមបច្ចេកទេស និងភាពអំណត់ទៀតផង ។គួរបញ្ជាក់ថា សម្រាប់សុខហ៊ុចគេជាអ្នកប្រដាល់មួយរូបដែលពូកែប្រើជើងណាស់ កណ្ដាប់ដៃ ជង្គង់ កែងរបស់គេក៏មិនអាចមើលស្រាលបានដែរ ប៉ុន្តែអ្នកប្រដាល់រូបនេះគេហាក់ដូចជាឆាប់ស្រុតកម្លាំងបន្តិចតែទោះជាយ៉ាងណាក៏គេនៅតែប្រកួតបាន ៥ទឹកដោយគ្មានបញ្ហា ។ ចំពោះឆៃ ស៊ូវិញកណ្ដាប់ដៃ និងជង្គង់របស់គេលំបាកទប់ទល់ណាស់មិនតែប៉ុណ្ណោះស្នៀតទាត់ និងកែងរបស់គេក៏មិនអាចមើលស្រាលបានដែរ ។ ដូច្នេះ តើជំនួបសងសឹកលើកនេះឆៃ ស៊ូ អាចយកឈ្នះបានវិញឬមឿន សុខហ៊ុច នឹងបន្តឈ្នះទៀត?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត