ថៃ រដ្ឋា ឬ ឡៅ ចិត្រា ដែលនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ ១.០០០ដុល្លារ ?

នូ មករា June 22, 2017


ភ្នំពេញ៖ នៅយប់ថ្ងៃទី២៤ ខែមិថុនា ខាងមុខនៅលើសង្វៀនហ្គេនស្ប៊ើករបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងមានការប្រកួតដ៏ធំដើម្បីដណ្តើមប្រាក់រង្វាន់ចំនួន ១០០០ដុល្លារ រវាងអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ២រូប គឺ ឡៅ ចិត្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ ប្រជែងជាមួយ ថៃ រដ្ឋា មកពីក្លិបក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា ថៃ រដ្ឋា កាលពីមុនជាអ្នកប្រដាល់របស់ក្លិបការិយាល័យទី៥ កងទ័ពជើងគោកតែពេលនេះគេបានប្តូរមកជាអ្នកប្រដាល់របស់ក្លិបក្រុងប៉ោយប៉ែតដែលមានលោកថៃ អ៊ូ ជាម្ចាស់ក្លិបវិញហើយ ។ ក្នុងជំនួបមួយនេះអ្នកនិយមប្រដាល់ភាគច្រើនគេផ្ដល់តម្លៃលើចិត្រាជាង  ខណៈដែលមួយរយៈនេះ រដ្ឋាក៏មានការរីកចម្រើនខ្លាំងណាស់ដែរ ។ លោកថៃ អ៊ូ ដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ និងជាម្ចាស់ក្លិប ព្រមទាំងជាគ្រូបង្វឹករបស់ក្លិបក្រុងប៉ោយប៉ែតផងនោះបានលើកឡើងថា ក្នុងការប្រកួតនរណាក៏ចង់ឈ្នះដែរតែកុំខ្វល់លេងកីឡាកុំខ្លាចចាញ់បើខ្លាចចាញ់កុំលេងកីឡាព្រោះកីឡាគឺជាការប្រកួតដូច្នេះការចាញ់-ឈ្នះគឺជារឿងធម្មតា ។

សូបបញ្ជាក់ថា ថៃ រដ្ឋា មានកម្ពស់ចាញ់ប្រៀប ចិត្រា ប៉ុន្តែបើតាមលោកថៃ អ៊ូ លោកសុខចិត្តឲ្យ រដ្ឋា ប្រកួតជាមួយចិត្រាបែបនេះដោយសារតែពួកគេទាំង ២ វាយមានក្បាច់ មានផ្លែល្អគឺគេមិនប្រើកម្លាំងបាយដើម្បីប្រកួតគ្នាទេ ។ អ្នកទាំងពីរត្រូវប្រជែងគ្នាក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ។ គួរបញ្ជាក់ដែថា រដ្ឋាមានកម្ពស់ ១,៦៤ម៉ែត្រ មានប្រវត្តិប្រកួតចំនួន ៧៦ដង ឈ្នះ ៦៤ដង ចាញ់ ១១ដង និងស្មើពិន្ទុ ១ដង ។ ចំពោះចិត្រាវិញមានកម្ពស់ ១,៦៨ម៉ែត្រមានប្រវត្តិប្រកួតចំនួន ៥៣ដង ឈ្នះ ៤៧ដង ចាញ់ ៤ដង ស្មើពិន្ទុ ២ដង ។  គួររំលឹកថា ការប្រកួតដណ្ដើមលុយធំបែបនេះធ្លាប់មាន ៣លើកហើយក្នុងឆ្នាំ២០១៧នេះដែលលើកដំបូងឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាដណ្ដើមបានក្នុងការប្រកួតជាមួយពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស ។ លើកទី ២ ឡៅ ចិត្រានេះឯងដណ្ដើមបានក្នុងការប្រកួតជាមួយឡុង ជីន មកពីក្លិបខ្លារខិនមានរិទ្ធ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត