អបអរសាទរ! គ្រូបង្វឹកកម្ពុជា ២២រូប ប្រឡងជាប់សញ្ញាបត្រគ្រូកីឡាប្រដាល់សកលកម្រិតផ្កាយ១ ពីសហព័ន្ធអន្តរជាតិ

នូ មករា June 21, 2017


ភ្នំពេញ៖ នេះជាមោនទកភាពមួយទៀតហើយរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ដែលគ្រូបង្វឹកកីឡាប្រដាល់សកលកម្ពុជាចំនួន ២២នាក់ បានប្រឡងជាប់នៅ កម្រិតផ្កាយមួយ ក្នុងចំណោមគ្រូបង្វឹកកម្ពុជា ២៥នាក់ ដែលបានសិក្សា និងប្រឡងធ្វើតេស្តកាលពីខែឧសភា កន្លងទៅ ខណៈលទ្ធផលប្រឡងទើបតែប្រកាសអ្នកជាប់កាលពីពេលថ្មីៗនេះ ប៉ុណ្ណោះ។


អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោកប៊ុយ សុភ័ណ្ឌបានមានប្រសាសន៍ថា៖ «ដំណឹងច្បាស់ការណ៍នេះ គឺសហព័ន្ធបានទទួលពីគ្រូឧទ្ទេសគឺលោក Rubasinghe Kankawamge Indrasgna អ្នកជំនាញមកពីសហព័ន្ធកីឡាប្រដាល់អន្តរជាតិដែលគេស្គាល់ថា មានជំនាញខ្លាំងលំដាប់ផ្កាយ៣ របស់អន្តរជាតិដែលបានមកធ្វើការបណ្ដុះបណ្ដលគ្រូបង្វឹកនៅកម្ពុជា នោះបានផ្ដល់ដំណឹង ជូនកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។


សញ្ញាបត្រគ្រូបង្វឹកកីឡាប្រដាល់សកលកម្រិតផ្កាមួយនេះ ដែលនឹងត្រូវ ប្រគល់ជូនគ្រូបង្វឹកកម្ពុជាទាំង ២២នាក់នោះ សហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិ (អៃបា) និង ធ្វើការបញ្ជូនកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ។ ដោយរង់ចាំឯកសារមួយចំនួនពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជូនទៅឲ្យអៃបា ។


លោកបន្តថា៖ «នេះជាភាពជោគជ័យមួយរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ជាលើកដំបូងសម្រាប់អាណតិ្តថ្មីនេះ ដោយកន្លងមកកម្ពុជាមិនដែលទទួលបានសញ្ញាប័ត្រកម្រិតកីឡាប្រដាល់សកលផ្កាយនេះទេ ហើយនេះជាលើកទី១ដែលយើងបានទទួល ហើយទទួលបានរហូតទៅដល់២២នាក់ ដែលទទួលស្គាល់ពីសហព័ន្ធអន្តរជាតិ។ យើងនឹងធ្វើការបន្តអភិវឌ្ឍន៍ពួកគាត់បន្តទៀត ដើម្បីឱ្យគ្រូបង្វឹកផ្នែកកីឡាប្រដាល់សកលកម្ពុជាទាំងអស់ ឡើងទៅដល់កម្រិតផ្កាយ២ និង ផ្កាយ៣ នេះជាតំណាក់ការទីមួយ របស់សហព័ន្ធ ដែលឆ្ពោះទៅកាន់ភាពជោកជ័យនាពេលអនាគត៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត