ពាន Hun Sen Cup បន្ដការប្រកួតស្អែកនេះមាន ២គូ

នូ មករា June 20, 2017


ភ្នំពេញ៖ ក្រោយសម្រាកការប្រកួតអស់រយៈពេល ៣សប្ដាហ៍កន្លងទៅ ពានរង្វាន់ Hun Sen Cup 2017 លើកទី១១ នឹងបន្ដការប្រកួតដំណាក់កាលទី៤ ជើងទី១ នាថ្ងៃទី២១ ខែមិថុនាស្អែកនេះហើយ ដោយមាន ២គូ ត្រូវជួបតតាំងគ្នាលើទីលានចំនួន ២ផ្សេងគ្នា ។ នេះបើយោងតាមកម្មវិធីប្រកួតផ្ដល់ជូនដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

កម្មវិធីប្រកួតរួមមានក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ ត្រូវជួបក្រុមជម្រើសខេត្តស្ទឹងត្រែង នៅកីឡដ្ឋានស្ដាតចាស់ និងក្រុម Cambodia Tiger ត្រូវជួបក្រុមអគ្គិសនីកម្ពុជា នៅកីឡដ្ឋានខេត្ត ដែលជាជំនួបសងសឹកមួយ បន្ទាប់ពីអគ្គិសនីកម្ពុជា បានបរាជ័យក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Cambodia Tiger កាលពីជើងទី១ នៃលីគកំពូលកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ។

គួរបញ្ជាក់ថា ដំណាក់កាលទី៤ នៃពាន Hun Sen Cup 2017 គឺជាការប្រកួតខ្វែងគ្នារវាងក្រុមឡើងមកពីដំណាក់កាលទី៣ និងក្រុមលំដាប់លីគកំពូលកម្ពុជា ឆ្នាំ២០១៦ ចំនួន ៦ក្រុម ដើម្បីប្រជែងកៅអីដំណាក់កាលទី៤ ។ ប៉ុន្ដែបណ្ដោះអាសន្នគេបានរកឃើញក្រុមទទួលបានជ័យជម្នះ ៤ក្រុមរួចហើយ គឺមានក្រុមព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមគិរីវង់សុខសែនជ័យ ដែលសុទ្ធទទួលបានជ័យជម្នះក្នុងជើងទី១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត