អស្ចារ្យមែន! សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ទទួលបានពានរង្វាន់លេខ១ ពិភពលោកលើការដឹកនាំ និងមានស្នាដៃជាងគេ!

នូ មករា June 20, 2017


ភ្នំពេញ៖សហព័ន្ធប៊ូល និងប៉េតង់កម្ពុជាត្រូវបានសហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិផ្ដល់ពានរង្វាន់ចំណាត់ថ្នាក់
លេខ១ ដោយសារតែសហព័ន្ធមួយនេះបានធ្វើឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះបោះសម្លេងលើពិភពលោក ។


លោក CLAUDE AZEMA ដែលជាប្រធានសហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិបានផ្ញើរលិខិតមួយមកកាន់សហ
ព័ន្ធប៊ូល និងប៉េតង់កម្ពុជាកាលពីថ្ងៃទី៦ ខែមិថុនាកន្លងទៅដោយខ្លឹមសារនៃលិខិតបានបញ្ជាក់ថា សហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិបានសម្រេចផ្តល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធប៊ូល និងប៉េតង់កម្ពុជាជាសហព័ន្ធដែលមានស្នាដៃ និងការដឹកនាំបានល្អជាងគេបំផុតនៅពិភពលោក។


លោកសូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឲ្យដឹងថា ជាមួយនឹងការបាន
ទទួលនូវលិខិតនេះសហព័ន្ធបានជម្រាបទៅក្រសួងអប់រំយុវជន និងកីឡារួចរាល់ហើយ ដោយនៅថ្ងៃទី១៥ ខែមិថុនាលោកហង់  ជួនណារ៉ុន ដែលជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានតបទៅសម្ដេចក្រឡាហោមស ខេងដែលជាប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជាដោយស្នើឲ្យសហព័ន្ធបញ្ជូនមន្ត្រីមួយរូប រីឯក្រសួងអប់រំយុវជន និង កីឡាក៏បញ្ជូនទៅមួយរូបដែរដើម្បីទៅទទួលពាននេះនៅថ្ងៃទី១ ខែកក្កដានាទីក្រុម៉ាកសីយ៍ (Marsseille) ប្រទេសបារាំងក្នុងពិធីបិទការប្រកួតប្រចាំឆ្នាំនៅទី
នោះ ។

បើតាមព័ត៌មានច្បាស់ការមកនោះថាលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកឧត្តមសេនីយ៍ព្រហ្ម ឌិនអនុប្រធានទី១ សហព័ន្ធប៊ូល និង ប៉េតង់កម្ពុជានឹងអញ្ជើញទៅទីក្រុងម៉ាកសីយ៍ដើម្បី
ទទួលពាននោះ ។  គួរបញ្ជាក់ថានេះជាពានចំណាត់ថ្នាក់លេខ ១ របស់សហព័ន្ធអន្តរជាតិតែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត