KRE-League៖ ម្ចាស់ពាន និង Blue Dragon ចែកគ្នា ១ពិន្ទុ ខណៈបាយ័ន ប៉ះ Goolhill លើកពេល

នូ មករា June 19, 2017


ភ្នំពេញ៖ ក្រុមម្ចាស់ពាន Khmer United បានការពារតំណែងកំពូលតារាងពានរង្វាន់ Khmer Real Estate League 2017 មិនឲ្យរបូតឡើយ ក្រោយវាយបកតាមស្មើក្រុមខ្លាំង Blue Dragon ដោយលទ្ធផល ២-២ នៅក្នុងជំនួបសប្ដាហ៍ទី១២ លើទីលានដំរីស កាលពីម្សិលមិញ គ្រាដែលជំនួបរវាងក្រុមខ្លាំងបាយ័ន និងក្រុម Goodhill ត្រូវបានលើកពេល ដោយសារបញ្ហាទីលានប្រកួត ។

ជំនួបដ៏គួរឲ្យចាប់អារម្មណ៍ប្រចាំសប្ដាហ៍រវាងក្រុម Khmer United និងក្រុម Blue Dragon បានបញ្ចប់ដោយភាពតានតឹងបំផុត ។ ការប្រកួតនេះ ក្រុម Blue Dragon បានធ្វើការនាំមុខ ២គ្រាប់មុន តែត្រូវបានក្រុមដឹកនាំដោយលោក គីម ហ៊ាង ដែលជាម្ចាស់ពាន វាយបកបាន ២គ្រាប់វិញ មុននឹងអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៩០នាទីស្មើគ្នា ២-២ ។

ដូច្នេះក្រុម Khmer United បានបន្ដរឈរកំពូលតារាង ដោយសារគ្រាប់បាល់ចំណេញច្រើនជាងក្រុម Blue Dragon តែមាន ២៩ពិន្ទុស្មើគ្នា ។ ចំណែកការប្រកួតរវាងក្រុមបាយ័ន និងក្រុម Goodhill ត្រូវបានលើកពេល ដោយសារមានបញ្ហាទីលាន បន្ទាប់ពីក្រុមបាយ័ន ពុំបានដឹងពីការផ្លាស់ប្ដូរទីលានប្រកួតមុន ដែលនាំឲ្យគណៈកម្មការសម្រេចលើកការប្រកួត ។ នេះបើតាមការឲ្យដឹងពីលោក ឯក សុវណ្ណដា គណៈកម្មការរៀបចំពាន ។

ការខកខានមួយប្រកួតនេះដែរ បានធ្វើឲ្យក្រុមបាយ័ន ខ្ទាតចេញពីកៅអី ៤ក្រុមកំពូលតារាងបណ្ដោះអាសន្ន មកឈរលេខ៥ និងរក្សា ២២ពិន្ទុក្នុងដៃ ខណៈក្រុម Goodhill ធ្លាក់ពីលេខ៥ មកឈរលេខ៧ និងមាន ២០ពិន្ទុ ជាមួយលទ្ធផល ១១ប្រកួតដូចគ្នា ។ ដោយឡែកក្រុមនិស្ស័យវិញ បានយកឈ្នះក្រុមខេត្តកំពង់ចាម ៥-៣ ដើម្បីក្ដោបឱកាសឡើងឈរលេខ៣ បណ្ដោះអាសន្ន និងមាន ២៥ពិន្ទុ តាមពីក្រោយដោយក្រុមណារីតា ដែលបានបំបាក់ក្រុម Havas ក្នុងលទ្ធផល ១១-១ ធ្វើឲ្យក្រុមនេះមាន ២៣ពិន្ទុឈរលេខរៀងទី៤ ។ ចំណែកក្រុម V.Train បានប្រកួតចាញ់ក្រុម Giant ១-០, ក្រុមខ្លាសរ យកឈ្នះក្រុមបាសាក់ ៤-២ និងក្រុមបាត់តារាងកូនខ្មែរ យកឈ្នះក្រុម Anvaya ២-១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត