យុវជនថ្នាលបាល់ទាត់របស់ខេត្តបាត់ដំបងក្លាយជាម្ចាស់ពាន ONE GOAL 2017

នូ មករា June 19, 2017


ភ្នំពេញ៖ ក្រោយពីបានធ្វើការប្រកួតប្រជែងអស់មួយថ្ងៃពេញលើទីលាននៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនកាលពីថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះរួចមក ក្រុមកីឡាបាល់ទាត់វ័យក្មេងរបស់ខេត្តបាត់ដំបងបានគ្រងតំណែងពានរង្វាន់នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្នាក់ជាតិនៃគម្រោង ONE GOAL ដែលរៀបចំឡើងដោយអង្គការទស្សនៈពិភពលោក និងក្រុមហ៊ុន Smart Axiata ដោយមានកិច្ចសហការជាមួយ SALT Academy និងក្លឹបបាល់ទាត់ភ្នំពេញក្រោន ។  ជាពិសេសក្រុមនេះក៏បានឈ្នះរង្វាន់ផ្សេងទៀត ក្នុងនាមជាក្រុមដែលបានទទួលការកោតសសើរ និងមានសីលធម៌ជាងគេ ក៏ដូចជាពានកីឡាករឆ្នើមផងដែរ ។

បើតាមការប្រកាសរបស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ពានកីឡាករ-កីឡាការិនីឆ្នើមបានទៅលើ៖ កីឡាការិនី ប៊ិន សុម៉ាលី មកពីខេត្តបាត់ដំបង, កីឡាករ ង៉ាន់ ដេត អាយុក្រោម ១៥ឆ្នាំមកពីខេត្តតាកែវ និងកីឡាករ ជា ពន្លឺ អាយុក្រោម ១៨ឆ្នាំមកពីខេត្តបាត់ដំបង។ រីឯពានរង្វាន់ជាក្រុម មេដាយមាសបានទៅលើក្រុម Manu មកពីស្រុកកោះក្រឡ ខេត្តបាត់ដំបង, មេដាយប្រាក់បានទៅលើក្រុម Everton មកពីស្រុកកោះក្រឡដែរ និងមេដាយសំរិទ្ធ បានទៅលើក្រុម Japan មកពីស្រុកកោះអណ្តែត ខេត្តតាកែវ ។ ដោយឡែកពានរង្វាន់ផ្នែក Top MVP វិញ បានទៅលើកីឡាករ រើន រ៉ូ, សម សីណា, ឃួន បូរី និង ហួន ព្រឺន ហើយពានរង្វាន់ One Goal Cup ត្រូវបានប្រគល់ជូនខេត្តដែលធ្វើល្អជាងគេបំផុត គឺខេត្តបាត់ដំបង ។

លោក ចាប វិបុល ដែលជាអ្នករៀបចំកម្មវិធីនេះបានលើកឡើងថា៖ «ការប្រកួតបាល់ទាត់ថ្នាក់ជាតិនៅឆ្នាំនេះគឺជាឆ្នាំសាកល្បងលើកទីមួយដែលជាគម្រោងផ្តួចផ្តើមបង្កើតឡើងដោយអង្គការទស្សនៈពិភពលោក (World Vision) ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនស្មាតអាស្យាតា និងក្រោមកិច្ចសហការប្រតិបត្តិបច្ចេកទេសពី SALT Academy និងក្លិបបាល់ទាត់ភ្នំពេញក្រោន ហើយសម្រាប់ការប្រកួតលើកនេះយើងបានបែងចែកជាពានចំនួន៥ ក្នុងនោះមានពានរង្វាន់ One Goal Championship ចំនួន៤គ្រឿង និងពានរង្វាន់ One Goal Cup ចំពោះពានរង្វាន់ One Goal Cup ត្រូវបានប្រគល់ជូនខេត្ត ដែលធ្វើល្អជាងគេបំផុត» ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត