ទ័ពសងសឹកក្រុមធ្លាប់ឈ្នះខ្លួនជើងទី១ បានសម្រេចក្រោយលត់ EDC ៥-០

នូ មករា June 19, 2017


ភ្នំពេញ៖ ទីបំផុតក្រុមក្រសួងការពារជាតិ(ទ័ព) បានជម្រះបញ្ជីក្រុមធ្វើឲ្យរកបាន ៦ពិន្ទុកាលពីជើងទី១ នៃលីគកំពូលកម្ពុជាសម្រេចហើយ ក្រោយវាយបកយកឈ្នះក្រុមអគ្គិសនីកម្ពុជា(EDC) ដោយលទ្ធផល ៥-០ នៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីម្សិលមិញ ។ ក្រុមអគ្គិសនីកម្ពុជា គឺជាក្រុមទី២ ដែលធ្វើឲ្យក្រុមក្រសួងការពារជាតិស្គាល់ពាក្យចាញ់កាលពីជើងទី១ ជាមួយលទ្ធផល ២-១ ហើយក៏ជាក្រុមទី២ ត្រូវបានក្រសួងការពារជាតិសងសឹកបានវិញ នៅជើងទី២ បន្ទាប់ពីក្រុមដឹកនាំដោយលោក ទេព ឡុងរចនា នេះសងសឹកក្រុមវេស្ទើន បានសម្រេចដោយលទ្ធផល ៥-១ កាលពីពេលថ្មីៗកន្លងទៅ ។
តាមរយៈការវាយបកលត់ក្រុមអគ្គិសនីកម្ពុជា ដោយលទ្ធផល ៥-០ បានធ្វើឲ្យក្រុមក្រសួងការពារជាតិ រក្សាគំលាតប្រដេញតាមពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងយ៉ាងប្រកៀកប្រកិតដដែល ពោលគឺក្រសួងការពារជាតិមាន ២៧ពិន្ទុឈរលេខរៀងទី២ ខណៈព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងមាន ២៨ពិន្ទុ ក្រោយកឈ្នះអាស៊ីអឺរ៉ុប ៤-០ ។
ដោយលទ្ធផល ៤ប្រកួតផ្សេងទៀត រួមមានក្រុមភ្នំពេញក្រោន បំបាក់ក្រុមស៊ីម៉ាក់ ១១-០, ក្រុម ណាហ្គាវើល ឈ្នះក្រុមគិរីវង់ ៣-១, ក្រុមបឹងកេត ឈ្នះក្រុមប៉ូលិស ៣-២ និងក្រុមវេស្ទើនភ្នំពេញ ប្រកួតស្មើក្រុម Cambodia Tiger ១-១ ។ ហើយពេលនេះក្រុមណាហ្គាវើល កំពុងឈរលេខរៀងទី៣ និងមាន ២៥ពិន្ទុ ខណៈក្រុមភ្នំពេញក្រោន រក្សាកៅអីលេខរៀងទី៤ និងមាន ២៤ពិន្ទុ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត