លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន លត់សុីម៉ាក់ចាស់ដៃ ១១-០ មុននេះ

នូ មករា June 18, 2017


ភ្នំពេញ៖ ក្រុមភ្នំពេញក្រោនបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជានេះដោយក្រៅពីបានឈ្នះក្រុមជើងខ្លាំងបឹងកេតទាំងពីរជើងហើយនោះ នៅល្ងាចនេះក្រុមភ្នំពេញក្រោនបានលត់ក្រុមភ្ញៀវសុីម៉ាក់យ៉ាងចាស់ដៃជាមួយនឹងលទ្ធផល ១១-០ នៅលើទីលាននៃកីឡដ្ឋាន RSN  ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមម្ចាស់ផ្ទះបានបង្ហាញនូវទម្រង់លេងដ៏ល្អ ដោយបាននាំមុខក្រុមសុីម៉ាក់នៅក្នុងវគ្គទី១ ដល់ទៅ ៥-០ មុននឹងបន្ថែម ៦គ្រាប់ទៀតនៅក្នុងវគ្គទី២ ។ ជាមួយគ្នានេះដែរ ចំណូលថ្មីដែលជាខ្សែប្រយុទ្ធកូរ៉េខាងត្បូង Yeun Gi Sung  រកបានរហូតដល់ទៅ ៧គ្រាប់តែម្នាក់ឯង ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត