កម្ពុជា សិង្ហបុរី និងវៀតណាម ពិភាក្សាគ្នាពីការបង្កើតសមាគមកីឡា E-Sports តំបន់អាស៊ាន

នូ មករា June 17, 2017


ភ្នំបេញ៖ កាលពីព្រឹកមិញនេះតំណាងសហព័ន្ធកីឡា E-Sports នៅក្នុងប្រទេស ៣នៃតំបន់អាស៊ានដែលរួមមាន៖ កម្ពុជា វៀតណាម និងសិង្ហបុរី បានជួបជុំគ្នាដើម្បីពិភ្សាពីរឿងបង្កើតសមាគមកីឡាអេឡិចត្រូនិកសម្រាប់តំបន់អាស៊ាននាពេលខាងមុខឆាប់ៗនេះ ក៏ដូចជាដើម្បីចែករំលែកបទពិសោធន៍ជោគជ័យថ្មីៗដល់គ្នាទៅវិញទៅមកផងដែរ ។ កិច្ចប្រជុំពិគ្រោះយោបល់មួយនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែម្តង ។
លោកជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) មានប្រសាសន៍ថា៖ «ការពិភាក្សាគ្នានេះគឺដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅក្នុងតំបន់ព្រោះប្រភេទកីឡានេះកម្ពុជាទើបតែចាប់ផ្ដើមប៉ុណ្ណោះសម្រាប់ប្រទេសសិង្ហបូរីដែលមានប្រជាជនប្រមាណ ៥លាននាក់នេះ គឺមាន ១លាននាក់ចេះលេងកីឡាអេឡិចត្រូនិក ចំណែកឯប្រទេសវៀតណាមមានប្រជាជនលេងកីឡានេះរហូតដល់២០លាននាក់ឯណោះ!» ។ លោកបានបន្ថែមថា៖ «សព្វថ្ងៃនេះនៅមានការយល់ច្រឡំច្រើនលើប្រភេទកីឡាអេឡិចត្រូនិក ដោយមនុស្សជាច្រើនយល់ថាវាជាប្រភេទល្បែងស៊ីសងដែលពង្វក់មនុស្ស ពិសេសកុមារ និងយុវជនឲ្យឈ្លក់វង្វេងភ្លេចការសិក្សាជាដើម ប៉ុន្តែតាមការពិត កីឡាអេឡិចត្រូនិកជាប្រភេទកីឡាថ្មីមួយដែលប្រើប្រព័ន្ធបច្ចេកវិទ្យាមកធ្វើការប្រកួតប្រជែងគ្នាដែលពេលនេះកំពុងតែមានការវិវត្តន៍នៅលើពិភពលោក ។»
ជាមួយគ្នានេះដែរ  តំណាងសហព័ន្ធនៃប្រទេសវៀតណាមលោក Dao Viet Anh ក៏បានចែករំលែកពីបទពិសោធន៍នៃការអភិវឌ្ឍន៍កីឡាអេឡិចត្រូនិកនៅក្នុងប្រទេសរបស់ខ្លួន និងរបៀបគ្រប់គ្រងកីឡាឌីជីថលនេះទៀតផង ។ ចំណែកលោក Kelvin Tan តំណាងសហព័ន្ធកីឡានៃប្រទេសសិង្ហបុរី ក៏បានបង្ហាញដែរថា ហ្គេម និងកីឡាអេឡិចត្រូនិកមានសណ្ឋានខុសគ្នា ។ កីឡាលេងដោយមានបទបញ្ជាប្រកួតត្រឹមត្រូវហើយរាល់ការ ប្រកួតត្រូវគោរពគោលការណ៍ហ្វែរ ផ្លេយ៍ (Fair-Play) ជានិច្ច ៕
អត្ថបទ៖ ប៉ាវឡុង ជីង
រូបភាព៖ សប្បាយ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត