ធនាគារភ្នំពេញពាណិជ្ជ ឧបត្ថម្ភក្រុមតេក្វាន់ដូកម្ពុជា ១៣០០០ដុល្លារ មុនប្រកួតជើងឯកពិភពលោកនៅកូរ៉េខាងត្បូង

នូ មករា June 16, 2017


ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះធនាគារភ្នំពេញពាណិជ្ជ បានឧបត្ថម្ភដល់ក្រុមអត្តពលិកតេក្វាន់ដូ (WTF) ចំនួន ៥នាក់ និងគ្រូបង្វឹកមួយរូបនូវទឹកប្រាក់លើកទឹកចិត្តចំនួន ១៣០០០ដុល្លារអាមេរិកដើម្បីជាការលើកទឹកចិត្តពួកគេមុនចេញទៅចូលរួមព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 នៅប្រទេសកូរ៉េខាងត្បូងនាសប្តាហ៍ក្រោយនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 គឺជាការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកកម្រិតសកលលោកដែលគ្រោងនឹងរៀបចំនៅទីក្រុម Muju នៃប្រទេសកូរ៉េខាងត្បូងដោយប្រព្រឹត្តទៅនៅថ្ងៃទី២៤-៣០ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។ លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបានឲ្យដឹងថា៖ ធនាគារភ្នំពេញពាណិជ្ជបានឧបត្ថម្ភទឹកប្រាក់ចំនួន ១៣០០០ដុល្លារអាមេរិកដល់ខេមរសហព័ន្ធកីឡាតេក្វាន់ដូ (WTF) ក្នុងការបញ្ជូនកីឡាករ-កីឡាការិនីតេក្វាន់ដូទៅចូលរួមការប្រកួតដ៏ធំដែលមានកីឡាករ-កីឡាការិនីចំនួន ១៦៩៨នាក់មកពី ១៨១ ប្រទេសចូលរួមបន្ទាប់មកពួកគេនឹងបន្តចូលរួមការប្រកួត Korean Open ថែមទៀត ។
សម្រាប់ឆ្នាំនេះកម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីតេក្វាន់ដូចំនួន ៥នាក់រួមមាន៖ កីឡាការិនី ស៊ន សៀវម៉ី លើទម្ងន់ក្រោម ៧៣គីឡូក្រាម, កីឡាការិនី អ៊ុនវ៉ិន សុចិរង្ស៊ី ទម្ងន់ក្រោម ៤៩គីឡូក្រាម, កីឡាការិនី ថិប ខាសាន់ដ្រេនីកូល ទម្ងន់ក្រោម ៥៧គីឡូក្រាម, កីឡាករ ឈុន សុខឡុង ទម្ងន់ក្រោម ៦៣គីឡូក្រាម និងកីឡាករ វ៉ាន់ ឬទី្ធ ទម្ងន់ក្រោម ៦៤គីឡូក្រាម។ លោក kim Jong Won អនុប្រធានធនាគារភ្នំពេញពាណិជ្ជ និងជាប្រធានដឹកនាំក្រុមអត្តពលិកតេក្វាន់ដូកម្ពុជា (WTF) បានមានប្រសាសន៍ថា លោកសប្បាយចិត្តខ្លាំងណាស់ដែលបានដឹកនាំក្រុមអត្តពលិកតេក្វាន់ដូកម្ពុជាចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួត Muju WTF World Taekwondo Championship 2017 នេះ។ លោកបានបន្ថែមថា៖ «ក្រុមអត្តពលិកតេក្វាន់ដូកម្ពុជាបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មដើម្បីទទួលបានលទ្ធផលក្នុងការប្រកួត ហើយក្នុងនាមខ្ញុំជាប្រធានដឹកនាំក្រុម ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីឲ្យក្រុមទាំងមូលទទួលលទ្ធផលល្អប្រសើរឡើង ។ ពួកគេជាអត្តពលិកដែលតំណាងឲ្យប្រទេសកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងដណ្តើមយកជ័យជម្នះ ហើយនាំយកជោគជ័យទាំងអស់នេះសម្រាប់ជូនខ្លួនឯង និងប្រទេសជាតិទាំងមូលផងដែរ។ ជាធម្មតាការប្រកួតប្រជែងមានចាញ់មានឈ្នះ ទោះបីជាយ៉ាងណាក៏ដោយបើចាញ់ឬឈ្នះសូមឲ្យមានទឹកចិត្តជាកីឡាករ-កីឡាការិនីរបស់កម្ពុជា ៕»
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត