រាជរដ្ឋាភិបាលផ្ដល់ប្រាក់រង្វាន់ ៨០លានរៀលដល់កីឡាការិនីជនពិការកម្ពុជា សៅ ធីតា ក្រោយឈ្នះមេដាយនៅកូរ៉េ

នូ មករា June 16, 2017


ភ្នំពេញ៖ កាលពីម្សិលមិញនេះកីឡាការិនីជនពិការកម្ពុជា សៅ ធីតា ដែលបានឈ្នះបានមេដាយប្រាក់ ១គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡារដូវរងារ នៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែមករាកន្លងទៅនោះ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៨០លានរៀលហើយដោយក្នុងនោះ​ គ្រូបង្វឹកក៏ទទួលបានប្រាក់លើកទឹកចិត្ត ៨០លានរៀលដែរ  ខណៈគ្រូជំនួយទទួលបាន ៥៦លានរៀល ដូច្នេះជាសរុបរដ្ឋាភិបាលបានប្រគល់ជូនចំនួន ២១៦លានរៀល ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានប្រសាសន៍ថា៖ «ការប្រកួតកីឡារដូវរងារនៅប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០១៧នេះ កម្ពុជាបានបញ្ជូនកីឡាករម្នាក់ កីឡាការិនីម្នាក់ទៅចូលរួមប្រកួតជាមួយនឹងមានអត្តពលិកសរុបចំនួន ១០០នាក់មកពី ៤០ប្រទេស ហើយកម្ពុជាបានឈ្នះមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាស្គីជិះរទេះ ដែលរកបានដោយកីឡាការិនី សៅ ធីតា រីឯកីឡាករ អ៊ូ គង់ មិនទទួលបានមេដាយនោះទេ ។ ជាមួយគ្នានេះលោកបានបង្ហាញនូវក្តីរំពឹងថា៖ «ថ្ងៃក្រោយប្រទេសកម្ពុជាអាចនឹងមានទីលានទឹកកកសិប្បនិមិត្តមួយដើម្បីឲ្យកីឡាករ កីឡាការិនីបានហ្វឹកហាត់ទៅចូលរួមព្រឹត្តិការណ៍កីឡាជនពិការលើទីលានស្គីទឹកកបែបធម្មជាតិនានានៅពេលខាងមុខដូចនៅសាធារណរដ្ឋកូរ៉េនេះដែរ។»

លោកបានបន្ថែមទៀតថា៖ «គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ក៏ដូចជាមន្ត្រី ព្រមទាំងអត្តពលិកជនពិការទាំងអស់មានក្តីរំភើបរីករាយយ៉ាងខ្លាំងដោយកីឡាការិនីសៅ ធីតា បានឈ្នះមេដាយប្រាក់ ១គ្រឿង ក្នុងឱកាសប្រកួតកីឡារដូវរងារនៅប្រទេសកូរ៉េនេះ វាពិតជាសមិទ្ធផលដ៏មានតម្លៃ និងជាសញ្ញាវិជ្ជមានមួយសម្រាប់អនាគតវិស័យកីឡាប៉ារាឡាំពិករបស់យើង៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត