ស៊ន សៀវមុី មានជំនឿចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍តេក្វាន់ដូធំៗ ២ នៅកូរ៉េខាងត្បូង

នូ មករា June 16, 2017


ភ្នំពេញ៖ ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាធំៗ ២ នៅប្រទេសកូរ៉េកំពុងតែខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនោះ កីឡាការិនីស៊ន សៀវម៉ី ដែលជាវិរៈកីឡាការិនីផ្នែកកីឡាតេក្វាន់ដូដ៏ឆ្នើមបំផុតរបស់កម្ពុជាបានបង្ហាញនូវជំនឿចិត្តខ្ពស់ក្នុងការដណ្ដើមយកមេដាយដោយប្តេជ្ញាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីកិត្តិយសជាតិមាតុភូមិរបស់ខ្លួន ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនទៅប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រៀមចូលរួមការប្រកួត Muju WTF World Taekwondo Championship 2017 ដែលមានកីឡាករ-កីឡាការិនីចំនួន ១៦៩៨នាក់មកពី ១៨១ ប្រទេសចូលរួមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤-៣០ ខែមិថុនា ឆ្នាំ២០១៧ខាងមុននេះ បន្ទាប់មកក្រុមអត្តពលិកកម្ពុជាក៏នឹងបន្តចូលរួមក្នុងកម្មវិធី Korean Open ថែមទៀតផងដែរ។
កីឡាការិនីស៊ន សៀវម៉ី បានលើកឡើងថា៖ «ព្រឹត្តិការណ៍ប្រកួត Muju WTF World Taekwondo Championship 2017 និង ព្រឹត្តិការណ៍ Korean Open មិនមែនជាឧបសគ្គរបស់ខ្ញុំឡើយ អ្វីដែលជាឧបសគ្គធំរបស់ខ្ញុំគឺស៊ីហ្គេម នាខែសីហានេះ។ តែទោះជាយ៉ាងណា សៀវ ម៉ីក៏មានការពិបាកក្នុងការដណ្ដើមយកមេដាយពីការប្រកួតទាំងពីនេះដែរ ដោយហេតុថា World Taekwondo Championship មានការពិបាកជាងការប្រកួតកីឡាអូឡាំពិកដោយសារតែការប្រកួតកីឡាអូឡាំពិកយើងដឹងពីសមាសភាពកីឡាការិនីដែលចូលរួមគឺចំនួន ១៦នាក់ ប៉ុន្តែការប្រកួត World Taekwondo Championship មានរហូតដល់ជាង ៣០នាក់ធ្វើឲ្យយើងត្រូវខិតខំប្រឹងប្រែងកាន់តែច្រើនជាងមុនទៅទៀត។
ស៊ន សៀវម៉ី បានបន្ថែមទៀត៖ «ការប្រកួត Muju WTF World Taekwondo Championship 2017 និងការប្រកួត Korean Open ខ្ញុំឡើងវាយក្នុងទម្ងន់ក្រោម ៧៣គីឡូក្រាមហើយខ្ញុំត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រជែងមេដាយជូនកម្ពុជា»។ គួរបញ្ជាក់ផងដែរថា កីឡាការិនីស៊ន សៀវម៉ី ធ្លាប់ដណ្តើមបានមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិធំៗជាច្រើនដោយទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធិសរុបចំនួន ៧គ្រឿង ក្នុងនោះនាងក៏ធ្លាប់បានចូលរួមការប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រសុីលកាលពីឆ្នាំ២០១៦ កន្លងមកផងដែរក្រោយពីដណ្តើមបានសិទ្ធិចូលរួមជាផ្លូវការប៉ុន្តែកាលណោះកីឡាការិនីរូបនេះបានចាញ់ដៃគូរបស់ខ្លួនក្នុងវគ្គជម្រុះកីឡាអូឡាំពិកក្នុងជុំទី១ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត