ខ្សែក្រវាត់ខារ៉ាបាវ៖ មាស ច័ន្ទមាន និង រឿម វណ្ណៈ អាចផ្តួលអ្នកប្រយុទ្ធថៃបានទេនៅថ្ងៃសៅរ៍នេះ?

នូ មករា June 14, 2017


ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវនឹងមានគូប្រកួតសំខាន់ជាច្រើនក្នុងនោះដែរ គឺដល់វេនអ្នកប្រដាល់មាស ច័ន្ទមាន ត្រូវជួបជាមួយអ្នកប្រដាល់ថៃផ្លាយ ណយ (Phlay Noy) ហើយ ។ ផ្លាយ ណយបានធ្វើឲ្យគេចាប់អារម្មណ៍នឹងមានឱកាសច្រើនដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់នេះក្នុងខណៈដែលអ្នកប្រដាល់ថៃមួយរូបទៀតគឺលូម លេង (Loom Leng) ក៏ធ្វើឲ្យគេចាប់អារម្មណ៍ដែរនោះ ។ ២ប្រកួតរបស់ ផ្លាយ ណយ កន្លងឈ្នះបានមួយប្រកួត និងចាញ់មួយប្រកួតដូចមាស ច័ន្ទមាន ដែរ ។

ជាអ្នកប្រដាល់ដែលនិយមផ្ដួលគូប្រកួតក្នុងអម្លុងទឹកទី ៣ឬទឹកទី៤នោះ ផ្លាយ ណយមានប្រវត្តិប្រកួតចំនួន ៧០ដង ឈ្នះ ៥៧ដង ចាញ់ ១២ដង និងស្មើពិន្ទុ ១ដង ។ គេមានគ្រឹះមាំណាស់កន្លងមកអ្នកប្រដាល់រូបនេះពុំដែលខូចជើងដោយសារការវាយប្រហាររបស់គូប្រកួតឡើយ ចំណែកឯកណ្ដាប់ដៃវាយចេញធ្ងន់ ជើងទាត់ចេញក៏ធ្ងន់មិនតែប៉ុណ្ណោះជង្គង់ និងកែងរបស់គេក៏មិនអាចមើលស្រាលបានដែរ ។ ចំពោះច័ន្ទមាន វិញក៏ជាអ្នកប្រដាល់ដែលមានកលល្បិចមិនធម្មតាដែរទេ ដោយក្រៅពីមានភាពរហ័សរហួន ទាំងការបម្លាស់ទីហើយនោះការវាយចេញក៏បានល្អជាហេតុធ្វើឲ្យរូបគេអាចផ្ដួលគូប្រកួតបានមុនទឹកទី៥ ជាញឹកញាប់ ប៉ុន្តែប្រសិនបើគូប្រកួតវាយសម្រុកខ្លាំង ច័ន្ទមាន នឹងបាត់បង់ស្មារតីប្រកួតហើយ ពោលគឺគេប្រើយុទ្ធសាស្ត្រដកថយ និងការពារហើយវាយចេញលែងរួចតែម្ដង ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ១២១ដង ឈ្នះ ៩២ដង ចាញ់ ២៦ដង និងស្មើពិន្ទុ ៣ដង ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរកីឡាករ រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យនឹងជួបជាមួយអ្នកប្រដាល់ថៃឡាក់ ឡាយ (Lack Lay) ។ ២ប្រកួតរបស់អ្នកប្រដាល់ទាំង ២រូបនេះចាញ់ទាំង ២ប្រកួតដូចគ្នា ដូច្នេះរវាងអ្នកមិនទាន់ស្គាល់ឈ្នះទាំង ២រូបនេះនឹងមានម្នាក់ស្គាល់ឈ្នះជាលើកដំបូងហើយៗក៏មានម្នាក់បន្តចាញ់ដែរ ។ អ្នកដែលបន្តចាញ់គឺអន់មែនទែនហើយព្រោះមួយព្រឹត្តិការណ៍សូម្បីតែឈ្នះមួយប្រកួតរកមិនបានផងនោះ ។ វណ្ណៈមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៤ដង ចាញ់១៨ដង ស្មើពិន្ទុ ១ ដង ។ ចំពោះឡាក់ ឡាយវិញនោះមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥០ដង ចាញ់១៥ដងនិងស្មើពិន្ទុ ២ដង ។ ចាំមើលនរណាឈ្នះនរណាចាញ់ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត