តើគ្រូប្រេស៊ីល អាចដឹកនាំកម្ពុជា សងសឹកអាហ្វហ្គានីស្ថាន ជំនួសគ្រូកូរ៉េបានទេ យប់នេះ?

នូ មករា June 13, 2017


ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកសញ្ជាតិប្រេស៊ីល នឹងត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតតទល់ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១៣ ខែមិថុនានេះ នៅលើទីលានពហុកីឡដ្ឋានជាតិ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ប្រចាំពូលC ។

សូមរំឮកថា កាលពីឆ្នាំ២០១៥ កម្ពុជា ធ្លាប់បានជួបអាហ្វហ្គានីស្ថាន ២ប្រកួតមកហើយ ក្នុងវគ្គជម្រុះ FIFA World Cup 2018 ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon តែបញ្ចប់ដោយលទ្ធផលបរាជ័យទាំង ២ប្រកួត ពោលគឺចាញ់ក្នុងដី ១-០ និងចាញ់ក្រៅដី ៣-០ ។ ដូច្នេះចាំមើលយប់នេះ តើលោក Leonardo អាចដឹកនាំក្រុមគោព្រៃកម្ពុជា សងសឹកអាហ្វហ្គានីស្ថាន ជំនួសលោក Lee បាន ឬក៏អត់? មុនការប្រកួតគ្រូប្រេស៊ីលលោក Leonardo បានលើកឡើងថា ការចង់ឈ្នះ គឺជាក្ដីស្រមៃរបស់ខ្លួន និងកូនក្រុម ប៉ុន្ដែការជួបអាហ្វហ្គានីស្ថានយប់នេះ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះបើប្រៀបធៀបកម្រិតសមត្ថភាពរវាងកីឡាករ ឬលីគ នៃប្រទេសទាំងពីរ គឺខុសគ្នាឆ្ងាយ ។

ហេតុនេះកម្ពុជា នៅតែត្រូវការពេលវេលាអភិវឌ្ឍន៍បន្ថែម ខណៈលទ្ធផលឈ្នះ ឬចាញ់ លោកមិនហ៊ានទស្សន៍ទាយទុកមុនបានឡើយ ។ ដោយឡែកលោក Otto Pfister គ្រូបង្វឹកអាហ្វហ្គានីស្ថាន បាននិយាយថា ទោះបីកីឡាករកម្ពុជា នៅមានកម្រិតទាបជាងប្រទេសដទៃ ក៏លោកមើលឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាដែរ ។ ដូច្នេះលោកមិនមានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះលើម្ចាស់ផ្ទះកម្ពុជានោះទេ ពោលគឺសង្ឃឹមត្រឹម ៥០% ប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត