ភ្នំពេញក្រោន សហការជាមួយ AEON បង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្មីមួយនៅខែក្រោយ

នូ មករា June 12, 2017


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឲ្យដឹងថា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សកម្មភាពយុវជន និងស្ត្រីក្នុងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជានោះ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយដែលមានរយៈពេល ៦ខែនិងមានឈ្មោះថា «AEON Youth League 2017» ក្រោមការឧបត្ថម្ភដោយសម្ព័ន្ធក្រុមហ៊ុន​ AEON ដែលរួមមានដូចជា៖ អុីអនកម្ពុជា (AEON – Cambodia), ផ្សារទំនើបអុីអនម៉លភ្នំពេញ (AEON MALL Phnom Penh) និងធនាគារឯកទេសអុីអនកម្ពុជា (AEON Specialized Bank Cambodia) ។

តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងមានការចូលរួមប្រកួតប្រជែងពីសំណាក់ក្រុមប្រមាណជាជិត ៥០ ក្រុមជាមួយនឹងកីឡាករ-កីឡាការិនីសរុបជាង ៩០០នាក់ និងត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN  ដោយមានបែងចែកតាមកម្រិតអាយុដូចជា៖ អាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ១៥ឆ្នាំ, អាយុក្រោម ១៣ឆ្នាំ, អាយុក្រោម ១១ឆ្នាំ និងក្រុមបាល់ទាត់នារីផងដែរ ។

សូមបញ្ជាក់ថា សម្រាប់ក្រុមអាយុក្រោម ១៧ឆ្នាំ និង ១៥ឆ្នា​ំ នឹងត្រូវចែកចេញជា ២ក្របខណ្ឌគឺ កម្រិត Premier ដែលមាន ៨ក្រុម និងកម្រិត Challenge ដែលមាន ៦ក្រុម ដោយគ្រប់ក្រុមមានសមាជិក ១១នាក់ និងប្រកួតនៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN ដោយមានការត្រួតពិនិត្យពីអាជ្ញាកណ្តាលមកពីវិទ្យាស្ថានអប់រំកាយ និងកីឡា (NIPES) ។ ចំណែកឯក្រុមអាយុក្រោម ១៣ឆ្នាំ, ក្រោម ១១ឆ្នាំ និងក្របខណ្ឌនារីវិញ គឺមានសមាជិក ៩នាក់ និង ៦នាក់ក្នុងក្រុមនីមួយៗហើយត្រូវប្រកួតគ្នានៅលើតារាងហ្វូតសាលរបស់ក្លឹបភ្នំពេញក្រោន ។ ជាមួយគ្នានេះដែរ ចំពោះក្រុមនានាដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ AEON Youth League 2017 នេះសូមទាក់ទងមកកាន់អុីម៉ែល៖ [email protected] ឬតាមរយៈទូរសព្ទលេខ៖  098 468 180 ដើម្បីទទួលបានពាក្យស្នើសុំចូលរួម ដោយនឹងផុតកំណត់នៅថ្ងៃច័ន្ទ ទី១៩ ខែមិថុនា​ខាងមុខនេះហើយ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត