ពាន KRE-League បញ្ចប់សប្ដាហ៍ទី១១ តែមិនទាន់មានក្រុមកក់កៅអី ៤ក្រុមចុងក្រោយ

នូ មករា June 13, 2017


 ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់អាជីពចម្រុះ Khmer Real Estate League 2017 បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១១ ហើយ ប៉ុន្ដែមិនទាន់រកឃើញក្រុមកក់កៅអី ៤ក្រុមចុងក្រោយនោះទេ បើទោះបីក្រុមម្ចាស់ពាន Khmer United និងក្រុម Blue Dragon កំពុងកាន់ ២៨ពិន្ទុឈរលំដាប់កំពូលតារាងក៏ដោយ ពោលគឺត្រូវចាំអ៊ុតលទ្ធផល ៤ប្រកួតចុងក្រោយសិន ។
សម្រាប់ក្រុម Khmer United កាលពីម្សិលមិញ បានបំបាក់ក្រុមខ្លាស យ៉ាងចាស់ដៃជាមួយលទ្ធផល ៨-០ និងក្រុម Blue Dragon បានលត់ក្រុម Havas ដោយលទ្ធផល ៤-០ នៅលើទីលានដំរីស ដើម្បីទទួលបាន ៣ពិន្ទុបន្ថែម ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមខ្លាំងទាំងពីររកបាន ២៨ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ១១ប្រកួតឈ្នះ៩ ស្មើ១ និងចាញ់១ ប៉ុន្ដែក្រុមទាំងពីរ គឺត្រូវការឈ្នះ ២ប្រកួតទៀត ទើបអាចកក់កៅអី ៤ក្រុមចុងក្រោយបាន ។ ចំពោះលទ្ធផលសប្ដាហ៍ទី១១ ចំនួន ៦ប្រកួតផ្សេងទៀត រួមមានក្រុមបាយ័ន លត់ក្រុម HHK ដោយលទ្ធផល ៦-១, ក្រុម Anvaya ស្មើក្រុម Goohill ៣-៣, ក្រុមយុវជនកំពង់ចាម យកឈ្នះកូនខ្មែរ ២-១, ក្រុម V.Train យកឈ្នះក្រុមណារីតា ៤-១, ក្រុម Giant យកឈ្នះ Avatar ៤-១ និងក្រុមបាសាក់ ប្រកួតស្មើក្រុមខ្លាំងនិស្ស័យ ១-១ ។
ជាបណ្ដោះអាសន្នក្រុមមួយចំនួន កំពុងមានពិន្ទុយ៉ាងប្រកៀកប្រកិតក្នុងប្រអប់គ្រោះថ្នាក់ ដូចជាក្រុមបាយ័ន និងក្រុមនិស្ស័យមាន ២២ពិន្ទុឈរលេខ៣ និងលេខ៤ ខណៈក្រុម Goodhill និងក្រុម Avatar មាន ២០ពិន្ទុស្មើគ្នា ឈរលេខ៥ និងលេខ៦ ជាដើម ។ ខាងក្រោម គឺជាតារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន នៃពានរង្វាន់ KRE-League 2017 សប្ដាហ៍ទី១១៖
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត