សោកស្ដាយ! U-14ភ្នំពេញក្រោន បានត្រឹមលេខ៥ នៃពាន Singapore Soccer Sixes លើកទី៩

នូ មករា June 12, 2017


ភ្នំពេញ៖ ក្រុមយុវជនក្រោមអាយុ ១៤ឆ្នាំ(U-14)ភ្នំពេញក្រោន បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Singapore Soccer Sixes Youth competition លើកទី៩ ហើយ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៥ មិនអាចការពារតំណែងជើងឯករបស់ខ្លួនបានឡើយ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតឈ្នះ៣ ចាញ់៣ និងស្មើ១ ក្នុងការប្រកួតរយៈពេល ១ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅលើទឹកដីសិង្ហបុរី ។
ចំពោះលទ្ធផលរបស់អតីតក្រុមជើងឯក ៣ជំនាន់ U-14ភ្នំពេញធ្វើបាន រួមមានឈ្នះក្រុម German European School ៤-១, ឈ្នះក្រុម Singapore Soccer Academy ៣-១, ឈ្នះក្រុម Singapore Active ៤-១, ចាញ់ក្រុម Stamford International American School ៣-១, ចាញ់ក្រុម Singapore Cricket Club ៥-០, ចាញ់ក្រុម Phuket Football Home ៣-១ និងប្រកួតស្មើក្រុម Bali Sports Foundation ២-២ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺមានក្រុមយុវជន ៨ក្រុមតំណាងឲ្យ ៦ប្រទេសចូលរួម គឺមានក្រុម U-14ភ្នំពេញក្រោយតំណាងកម្ពុជា, ម៉ាឡេស៊ី, ថៃ, ទីម័រខាងកើត, ឥណ្ឌូនេស៊ី និងក្រុមម្ចាស់ផ្ទះសិង្ហបុរី ។
 
ចំណែកតំណែងជើងឯក គឺបានទៅក្រុមយុវជន U-14 Phuket Football Home ។ ជ័យលាភីរបស់ក្រុម Phuket Football Home ក៏បានធ្វើឲ្យក្រុមយុវជនភ្នំពេញក្រោនមានមោទកភាពផងដែរ បន្ទាប់ពីក្រុមទាំងពីរប្រកួតស្មើគ្នា ២-២ ពេលជួបគ្នាក្នុងពូល ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត