ថ្នាលភ្នំពេញក្រោន ចេញទៅការពារពាន Singapore Soccer Sixes ព្រឹកមិញ

នូ មករា June 9, 2017


ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រនេះ ក្រុមថ្នាលយុវជនក្រោមអាយុ ១៤ឆ្នាំ(U-14) នៃក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចេញដំណើរទៅប្រទេសសិង្ហបុរីហើយ ដើម្បីចូលរួមការប្រកួតពានរង្វាន់ Singapore Soccer Sixes Tournament 2017 ក្នុងនាមក្រុមការពារតំណែងជើងឯក ដែលនឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែមិថុនាចុងសប្ដាហ៍នេះ ។
ព្រឹត្តិការណ៍អន្ដរជាតិនេះ មានការចូលរួមពីថ្នាលយុវជនតំណាងប្រទេសចំនួន ៥ ដូចជាក្រុមយុវជនម្ចាស់ផ្ទះសិង្ហបុរី, ម៉ឡាស៊ី, ថៃ, ទីម័រខាងកើត, ឥណ្ឌូនេស៊ី និងក្រុម U-14ភ្នំពេញក្រោន តំណាងឲ្យប្រទេសកម្ពុជា ។ ចំពោះសមាសភាពរបស់ក្រុម U-14 ភ្នំពេញក្រោនមាន ៨នាក់ រួមមានកីឡាករ ហៀង ពេជ្ររតនៈ, អ៊ុក អូត្រាលី, បង សាម៉អែល, សាមួន សករាជ, ហាច លីពេជ្រ, លីម វិសាល, គឹម ចន្ធី និង ឈៀង រិទ្ធា ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៧ហើយ ដែលក្លឹបភ្នំពេញក្រោន បញ្ជូនក្រុមយុវជនរបស់ខ្លួន ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើ តាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ខណៈលទ្ធផល ៦លើកកន្លងមក ក្រុមវ័យក្មេងតំណាងឲ្យកម្ពុជានេះ ដណ្ដើមបានតំណែងជើងឯកចំនួន ៣លើក, ឈ្នះជើងឯករងមួយលើក និងទទួលបានចំណាត់ថ្នាក់លេខ៣ ចំនួន ២លើក ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត