មិត្តភាព៖ គោព្រៃកម្ពុជា បន្ដបរាជ័យក្រោមថ្វីជើងឥណ្ឌូនេសុី ២-០

នូ មករា June 8, 2017


ភ្នំពេញ៖ បើទោះបីមានការផ្លាស់ប្ដូរគ្រូបង្វឹកថ្មីក្ដី ប៉ុន្ដែក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយលោក Leonardo Vitorino នៅតែមិនអាចជម្រះបញ្ជីចាស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលពុំធ្លាប់ស្គាល់រស់ជាតិឈ្នះជាង ២០ឆ្នាំបានឡើយ ផ្ទុយទៅវិញ ត្រូវបានឥណ្ឌូនេស៊ី យកឈ្នះដោយលទ្ធផល ២-០ លើទឹកដីខ្លួន នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ នាយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ។
ជំនួបមិត្តភាពនេះ ក្រុមរហស្សនាមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អនៅដើមតង់ទី១ ដោយមានឱកាសវាយបក និងលេងក្នុងប្រអប់គ្រោះថ្នាក់ជាច្រើនលើក តែធ្វើមិនបានសម្រេច ។ លុះដល់ចុងតង់ទី១ និងតង់ទី២ ក្រុមភ្ញៀវឥណ្ឌូនេស៊ី មានឱកាសគ្រប់គ្រងបាល់ច្រើនជាង រហូតមានឱកាសស៊ុតបំប៉ោងសំណាញ់ទីក្រុមគោព្រៃកម្ពុជា ២គ្រាប់ ដោយកីឡាករ Irfan Haarys និងកីឡាករ Gian Zola ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។
នេះគឺជាការប្រកួតកម្ដៅសាច់ដុំដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការត្រៀមខ្លួនប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ ខែមិថុនាខាងមុខ ។ ប៉ុន្ដែគួរឲ្យស្ដាយ ដែលក្រុមគោព្រៃកម្ពុជា ធ្វើមិនបានល្អ ចំពោះមុខអ្នកគាំទ្រជាង ៥ម៉ឺននាក់ ដែលបានចូលទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត