លោកស៊ាន បូរ៉ាត កោះប្រជុំប្រតិភូកីឡាត្រៀមលក្ខណៈសម្បត្តិចូលរួមសុីហ្គេមនៅម៉ាឡេសុី

នូ មករា June 8, 2017


ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមលើកទី២៩ នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ីដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នោះលោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកោះហៅប្រតិភូកីឡា និងគណៈកម្មការ អនុគណៈកម្មការ សម្រាប់ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់។

បើតាមទំព័រ Facebook របស់នាយកដ្ឋានកីឡាបានឱ្យដឹងថា កិច្ចប្រជុំនាព្រឹកនៅទីស្នាក់ការរបស់ក្រសួងអប់រំយុវជន និងកីឡា នោះគឺសំដៅពិនិត្យមើលការងារដែលបានធ្វើកន្លងមក និងស្វែងរកដំណោះស្រាយចំពោះកិច្ចការដែលជួបការលំបាក ហើយជំរុញការងារដែលត្រូវធ្វើបន្តឲ្យបានទាន់ពេលវេលា។ ក្នុងឱកាសនោះដែរ លោកក៏បានជំរុញឲ្យគ្រប់អនុគណៈកម្មការទាំងអស់បំពេញភារកិច្ចឲ្យបានល្អប្រសើរដោយត្រូវសហការឲ្យបានស្អិតរមួតជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរួមគ្នាដោះស្រាយបញ្ហាដែលជួបការលំបាកនានា ។

សូមបញ្ជាក់ថា យោងតាមកម្មវិធីប្រកួតដែល NOCC ទទួលបានពីគណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីមានកីឡាចំនួន ៣៨ប្រភេទដាក់ឲ្យប្រកួត និងមានវិញ្ញាសាចំនួន ៤០៥ ក្នុងនោះមានមេដាយដាក់ឲ្យដណ្តើមចំនួន ១០៣៩មេដាយ គឺមេដាយមាសចំនួន៤០៥ ប្រាក់៤០៥ និងសំរិទ្ធ៥២៩ មេដាយ។ ជាមួយគ្នានេះដែរ កម្ពុជាបានសម្រេចដាក់ ២៣ប្រភេទកីឡាតែប៉ុណ្ណោះ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «នៅក្នុងការចេញទៅប្រកួតលើកនេះ នឹងផ្តល់ជូនដល់ប្រធានសហព័ន្ធកីឡាជាតិ ឬអគ្គលេខាធិការនីមួយៗ ត្រូវផ្តល់សិទ្ធិឲ្យទៅចូលរួមបានដើម្បីសង្តេតការណ៍ដើម្បីជំរុញជួយឲ្យមានលទ្ធផលប្រកួត ឬជាការលើកទឹកចិត្តល្អដល់អត្តពលិក ៕

អត្ថបទ៖ ប៉ាវ ឡុងជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត