ការប្រកួតជើងឯកថ្នាក់ជាតិតេក្វាន់ដូ ITF នឹងចាប់ផ្ដើមប្រកួតនាស្អែកនេះ

នូ មករា June 7, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជម្រើសជើងឯកទូទាំងប្រទេសកម្ពុជានឹងចាប់ផ្ដើមប្រកួតជាផ្លូវការហើយចាប់ពីថ្ងៃស្អែកទី៨ ដល់ថ្ងៃទី១១  ខែមិថុនា នេះនៅវិមានកីឡានៃពហុកីឡដ្ឋានជាតិដែលមានអត្តពលិកចូលរួមចំនួន ៣០០ នាក់មកពី១៧ ក្លឹបដើម្បីប្រជែងយកឱកាសធំគឺការបានចូលរួមហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិ និងបានចេញទៅប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោកនៅកូរ៉េខាងជើង។

ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិនៅឆ្នាំនេះ មានការប្រកួតប្រជែងទាំងលើវិញ្ញាសាសម្តែងមេគុន សម្តែងបច្ចេកទេសពិសេស និងប្រយុទ្ធសរុបចំនួន ២៤ វិញ្ញាសា ក្នុងនោះមានមេគុនខ្សែក្រវាត់ខ្មៅ ១ ដាន់, មេគុនកុមារី, មេគុនកុមារា,មេគុនបុរសក្រោមខ្សែក្រវាត់ខ្មៅ, មេគុននារីក្រោមខ្សែក្រវាត់ខ្មៅ, មេគុនក្រុម, សម្តែង ១ ទល់ ៣ នាក់,បច្ចេកទេសពិសេសឯកត្តជន និងបច្ចេកទេសពិសេសជាក្រុម។ ចំណែកវិញ្ញាសាប្រយុទ្ធផ្នែកនារីមានទម្ងន់ ៦៩ គ.ក្រ, ៥៧, ៦៣, ៤៥ និង ៥១ គ.ក្រ ចំណែកឯផ្នែកបុរសមានទម្ងន់ ៧៥ គ.ក្រ, ៨០ គ.ក្រឡើង, ទម្ងន់ ៨០, ៧០, ៦០,៥៥, ៦៥ ៥០ គ.ក្រ, ៤៥ គ.ក្រ និងប្រយុទ្ធជាក្រុម។

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ប៉ាល់ ជីវ័ន្ត បានឱ្យដឹងថា៖ «យើងនឹងធ្វើការជ្រើសយកអ្នកមានសមត្ថភាព បានលេខៗ ពីការប្រកួតថ្នាក់ជាតិនេះ យកទៅហ្វឹកហាត់ប្រមូលផ្តុំបន្ថែម បន្ទាប់មកយើងមានការប្រកួតធ្វើតេស្តជម្រុះ ដោយទុកជាង ១០ នាក់ សម្រាប់ត្រៀមចេញទៅប្រកួតជើងឯកពិភពលោក ខណៈព្រឹត្តិការណ៍មួយនេះ កម្ពុជាយើងធ្លាប់បានឈ្នះមេដាយសំរឹទ្ធចំនួន២»។ លោកបានបន្ថែមថា ការប្រកួតថ្នាក់ជាតិលើកនេះ នឹងមានភាពស្វិតស្វាញខ្លាំង ពិសេសការប្រជែងគ្នារវាងអត្តពលិកមកពីក្លិបយុវជន និងក្លិបអាវុធហត្ថរាជធានីភ្នំពេញ ព្រោះអត្តពលិកមកពីក្លិបទាំង ២ នេះមានសមត្ថភាពល្អៗច្រើនជាងក្លិបបាក់ទូក, បាក់ខែង, មិត្តភាព, ព្រែកហូ, ស.ស.យ.កខេត្តកណ្តាល,ក្តីចាស់, សេរីភាព, សាកលវិទ្យាល័យ ITC, ហ៊ុន សែនតាខ្មៅ, យុវជន ១, ព្រៃ កប្បាសខេត្តតាកែវស.ស.យ.កខេត្តកំពង់ស្ពឺ, វិទ្យាល័យស្រី សន្ធរ, ពន្លឺយុវជនខេត្តកំពង់ស្ពឺ, ពន្លឺយុវជន ១ ខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ ប៉ាវ ឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត