ប្រដាល់សកលអាចនឹងដាក់ចូលតាមសង្វៀនទូរទស្សន៍វិញតែមិនទាន់កំណត់ពេលច្បាស់លាស់

នូ មករា June 7, 2017


ភ្នំពេញ៖ ក្នុងទិសដៅឆ្ពោះទៅកាន់ការដណ្តើមមេដាយនាឆ្នាំ២០២៣ នោះសហព័ន្ធប្រដាល់សាកលដែលទើបតែបំបែកខ្លួនចេញពីសហព័ន្ធប្រដាល់គុនខ្មែរនោះបានខិតខំពង្រឹងខ្លួនទាំងបច្ចេកទេស និងគុណភាពដល់គ្រប់អត្តពលិក និងគ្រូបង្វឹករបស់ខ្លួនយ៉ាងសកម្មដោយធ្វើឱ្យថ្នាក់ដឹកនាំកីឡាធំៗមានជំនឿចិត្តខ្ពស់ក្នុងការប្រជែងយកមេដាយនៅឆាកអន្តរជាតិនាពេលខាងមុខ។
បើតាមអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានឱ្យដឹងថា៖ «មកដល់ពេលនេះសហព័ន្ធកំពុងប្រឹងប្រែងរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅគ្រប់បណ្ដាស្ថានីយ៍ទូរទស្សន៍ ដែលរៀបចំការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរដើម្បីសុំដាក់បញ្ចូលប្រភេទកីឡាប្រដាលសកលចូលឡើងវិញ ឬបង្កើតកម្មវិធីប្រកួតដាច់ដោយឡែកប្រចាំសប្តាហ៍តែយើងមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ តែអាចនឹងឆាប់ៗខាងមុខនេះ។»
ការធ្វើបែបនេះ គឺដើម្បីផ្តល់ឱកាសដល់កីឡាករបានបញ្ចេញសមត្ថភាព និងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់សកលឲ្យកាន់តែមានការរីកចម្រើនសម្រាប់ត្រៀមស៊ីហ្គេមនាឆ្នាំ២០២៣។ លោកជឿជាក់ថា ប្រសិនបើប្រដាល់សកលមានកម្មវិធីប្រកួតប្រហាក់ប្រហែលប្រដាល់គុនខ្មែរ គឺចំនួនកីឡាករ នឹងមានកំណើនកាន់តែល្អសម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាក់ជាមិនខាន៕
អត្ថបទ៖ ប៉ាវ ឡុងជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត