ការប្រកួត League Cup ជុំទី ៤ យប់មិញក្លឹបខ្លាំងពីរត្រូវបានធ្លាក់ចេញពីការប្រកួត!

លី រិទ្ធី October 28, 2015


ក្លឹបកាំភ្លើងធំ Arsenal និង ក្លឹបតោខៀវ Chelsea បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ League Cup ជុំទី ៤ ក្រោយចេញគូរប្រកួតខ្លួន។ ក្លឹបកាំភ្លើង Arsenal ត្រូវបានក្លឹបម្ចាស់ផ្ទះ Sheffield Wednesday ដែលលេងនៅលីកលំដាប់ទី ២ របស់ប្រទេសអង់គ្លេសយកឈ្នះក្នុងលទ្ធផល ៣-០។ កីឡាករដែលស៊ុតបញ្ជូលទីរួមមានកីឡាករ Ross Wallace នៅនាទីទី ២៧ កីឡាករ Lucas Joao នៅនាទីទី ៤០ និងកីឡាករ Sam Hutchinson នៅនាទីទី ៥១។ ចំណែកឯក្លឹបតោខៀវ Chelsea ដែលតាំងពីដើមរដូវកាលមកដល់ពេលនេះបង្ហាញទម្រង់លេងមិនសូវល្អក៏បានធ្លាក់ពីពាននេះផងដែរពោលគឺចាញ់ក្លឹប Stock City ក្នុងការស៊ុតបាល់ពិន័យ ១១​ម៉ែត្រ ៥-៤។ ចំណែកឯលទ្ធផលផ្សេងៗទៀតមានដូចខាងក្រោម៖

Capital One Cup Result 27-10-2015

សម្រាប់យប់នេះក៏នឹងមានការប្រកួតជាបន្តទៀតផងដែរដែលក្លឹប Manchester City, Manchester United និងក្លឹប Liverpool នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលភ្ញៀវក្នុងការប្រកួត League Cup ជុំទី ៤ យប់នេះផងដែរ។

Capital One Cup Fixure 28-10-2015
អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត