ប្រាក់ ធីវ៉ា បង្ហើបក្ដីស្រមៃដ៏ធំក្រោយជាប់ជម្រើសជាតិទាំងមិននឹកស្មាន

នូ មករា June 6, 2017


ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ភ្នំពេញក្រោន ប្រាក់ ធីវ៉ា បានសម្ដែងសេចក្ដីត្រេកអរក្រែលែង ក្រោយជាប់ក្រុមជម្រើសជាតិកម្ពុជា ទាំងដឹងថាខ្លួន នៅមានចំណុចខ្វះខាតលើបញ្ហាកម្លាំងនៅឡើយ ។ ប៉ុន្ដែយ៉ាងណាគេបានអះអាងថា នេះគឺជាជោគជ័យមួយក្នុងអាជីពបាល់ទាត់របស់ខ្លួន ។ មិនតែប៉ុណ្ណោះកីឡាករមានប្រភពចេញពីខេត្តកោះកុងរូបនេះ បានបង្ហើបពីក្ដីស្រមៃដ៏ធំមួយ សម្រាប់អនាគតដ៏ខ្លីខាងមុខទៀតផង ។

ក្រោយជួយក្រុមភ្នំពេញក្រោន លត់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ក្នុងជំនួបជើងទី១ នៃពានរង្វាន់ Hun Sen Cup ដំណាក់កាលទី៤ កាលពីពេលថ្មីៗកន្លងទៅ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ បានលើកឡើងថា បច្ចុប្បន្ន ខ្លួនកំពុងពង្រឹងសមត្ថភាព ដើម្បីសម្រេចគោលទៅលេងនៅថៃ ។ ធីវ៉ា និយាយថា៖ «ខ្ញុំចង់ទៅលេងនៅថៃ ព្រោះបាល់ទាត់នៅថៃ អភិវឌ្ឍន៍ខ្លាំង ហើយក្លឹបខ្ញុំស្រលាញ់ គឺក្លឹប Muangthong United ហើយខ្ញុំនឹងប្រើពេលប្រហែល ២ឆ្នាំ ទៅ ៣ឆ្នាំទៀត ដើម្បីសម្រេចក្ដីស្រមៃមួយនេះ» ។

គួរបញ្ជាក់ថា ប្រាក់ ធីវ៉ា គឺជាខ្សែប្រយុទ្ធវ័យក្មេងមួយរូប ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយក្រុមភ្នំពេញក្រោន ទាំងការប្រកួតលីគកំពូលកម្ពុជា និងពាន Hun Sen Cup រហូតអាចទាក់ចិត្ដគ្រូជម្រើសជាតិលោក Leonardo Vitorino ជ្រើសរើសជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី នៅថ្ងៃទី០៨ ខែមិថុនា និងប្រកួតផ្លូវការជាមួយអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC Asian Cup 2019 នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧សប្ដាហ៍ក្រោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត