មិត្តភាព៖ U-15កម្ពុជា កម្ដៅសាច់ដុំជាមួយ U-17 KMH ល្ងាចនេះ មុនចេញទៅថៃ

នូ មករា June 1, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៥ឆ្នាំកម្ពុជា (U-15) ដែលដឹកនាំដោយអតីតគ្រូបង្វឹកជម្រើសជាតិឈុតធំលោក Lee Tae Hoon នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមយុវជន U-17 KMH របស់ម្ចាស់ទីលាន KMH នាវេលាម៉ោង ៥ល្ងាចនេះ ដើម្បីអបអរសាទរទិវាសិទ្ធិកុមារអន្ដរជាតិ ដែលរៀបចំឡើងដោយក្រុមហ៊ុន ISI STEEL ។

នេះគឺជាការប្រកួតមួយដ៏សំខាន់របស់ក្រុម U-15កម្ពុជា បន្ទាប់ពីលោក Lee បង្ហាញបញ្ជីឈ្មោះកីឡាករបឋមចំនួន ៣៤នាក់ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ មុននឹងចេញទៅបោះជំរុំហ្វឹកហាត់នៅលើទឹកដីថៃជិត ១០ថ្ងៃ នាចុងខែមិថុនានេះ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-15 Championships 2017 ដែលថៃធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត