FFC ចេញកម្មវិធីហ្វឹកហាត់ជម្រើសជាតិ ត្រៀមប៉ះឥណ្ឌូនេស៊ី មុនជួបអាហ្វហ្គានីស្ថានផ្លូវការ

នូ មករា June 1, 2017


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមយុទ្ធនាការហ្វឹកហាត់នាល្ងាចថ្ងៃទី០១ ខែមិថុនានេះហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Vitorino ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅថ្ងៃទី០៨ ខែមិថុនា និងប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019 នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ។
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ស្ដីពីកម្មវិធីហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាលើកនេះ លោក Leonardo គឺមានរយៈពេល ៧ថ្ងៃ ដើម្បីហ្វឹកហាត់ជាប់លាប់មុនជួបឥណ្ឌូនេស៊ី ។ បន្ទាប់មកលោកនឹងបន្ដដឹកនាំការហ្វឹកហាត់រយៈពេល ៤ថ្ងៃបន្ថែមទៀត ដើម្បីត្រៀមការប្រកួតដ៏សំខាន់ជាមួយអាហ្វហ្គានីស្ថាន ។ ខាងក្រោមនេះ គឺជាកម្មវិធីហ្វឹកហាត់របស់ក្រុមរហស្សនាមគោព្រៃកម្ពុជា ដែលផ្ដល់ជូនដោយ FFC ៖
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត