កែវ សុខង៉ន៖ ប្អូនប្រុស គឺជាកត្ដាធំនាំឲ្យខ្លួនជាប់ជម្រើសជាតិថ្មី

នូ មករា June 1, 2017


ភ្នំពេញ៖ «មានកត្ដាជាច្រើន ដែលជំរុញឲ្យខ្ញុំជាប់ជម្រើសជាតិជាថ្មី មានដូចជាឱពុកម្ដាយ បងប្អូន និងថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន ប៉ុន្ដែកត្ដាធំជាងគេ គឺប្អូនប្រុសបង្កើតរបស់ខ្ញុំ កែវ សុខផេង ដែលតែងជំរុញ និងលើកទឹកចិត្តគ្រប់ពេល» ។ នេះគឺជាសម្ដីរបស់ខ្សែប្រយុទ្ធចាស់វស្សា កែវ សុខង៉ន ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីខ្លួនត្រូវបានគ្រូជម្រើសជាតិលោក Leonardo Vitorino កោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ។

សុខង៉ន បានបន្ដថា ក្នុងដំណាក់កាលស្ទើរអស់សង្ឃឹមនឹងវិលមកកាន់កៅអីជម្រើសជាតិជាថ្មីទៅហើយ ក្រោយទទួលបានការជំរុញលើកទឹកចិត្តខាងលើ ខ្លួនបានបង្កើនការហ្វឹកហាត់កាន់តែខ្លាំង ដើម្បីបង្ហាញសមត្ថភាពលើវាលស្មៅក្នុងការប្រកួតលីគកំពូលកម្ពុជា ព្រោះចង់បង្ហាញឲ្យគ្រូជម្រើសជាតិចាប់អារម្មណ៍ ។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺការប្រឹងប្រែងមួយនេះ ពិតជាទទួលបានផ្លែផ្កាពិតមែន បន្ទាប់ពីលោក Leonardo បង្ហាញឈ្មោះខ្លួនក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិទាំង ២៥នាក់ ដើម្បីត្រៀមការប្រកួតលក្ខណៈអន្ដរជាតិនាពេលឆាប់ៗខាងមុខនេះ ។

ហេតុដូច្នេះខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បានធ្វើការប្ដេជ្ញាចិត្តបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីការពារ និងរក្សាតំណែងសមាជិកក្រុមជម្រើសជាតិកម្ពុជា ពិសេសគឺនៅពេលក្រុមគោព្រៃកម្ពុជា ប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅថ្ងៃទី០៨ ខែមិថុនា និងការបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019 នាថ្ងៃទី១៣ ខែមិថុនាខាងមុខ ខ្លួននឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាព និងខិតខំស្វែងរកគ្រាប់បាល់ឲ្យខានតែបាន ដើម្បីទុកជាកាដូ សម្រាប់ដំណើរវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិជាថ្មី និងអ្នកគាំទ្ររបស់ខ្លួនផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត