ឡៅ ចិត្រា ប្រកាសស្វាគមន៍ការសងសឹករបស់អ្នកប្រយុទ្ធថៃ ភេច ងិនថង នៅចុងសប្តាហ៍នេះ

នូ មករា May 31, 2017


ភ្នំពេញ៖ អ្នកប្រដាល់ឡៅ ចិត្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ បានប្រកាសស្វាគមន៍ការឡើងប្រកួតសងសឹករបស់អ្នកប្រដាល់ថៃ ភេច ងិនថង (Phach Nginthong) ដែលមិនទាន់ស្ងប់ចិត្តចំពោះការបរាជ័យកន្លងមកនៅឡើយ ។ នៅរសៀលថ្ងៃទី៣ ខែមិថុនាខាងមុខនេះ ចិត្រាបានទទួលស្វាគមន៍ការប្រយុទ្ធសងសឹកនេះដោយគេនិយាយថាបើមិនទាន់ស្ងប់ចិត្តទេនោះសូមមកសងសឹកទៅ ខណៈដែលទស្សនិកជនជាច្រើនមើលឃើញថា ចិត្រាគឺជាអ្នកប្រដាល់មួយរូបដែលពេលនេះគេលំបាករកគូប្រកួតណាស់។ គេមិនត្រឹមតែវាយល្អប៉ុណ្ណោះទេតែកលល្បិច ការវាយចេញ-ចូលមានប្លង់ល្អគ្រាន់តែកម្លាំងរបស់គេពេលនេះហាក់នៅមិនទាន់ពេញតែប៉ុណ្ណោះ ។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ​ ភេច ងិនថង បានប្រកួតចាញ់ពិន្ទុចិត្រាហើយនៅថ្ងៃទី២១ ខែឧសភា ងិនថង បានប្រកួតឈ្នះពិន្ទុអ្នកប្រដាល់កម្ពុជាគឿម សុវណ្ណនឿត មកពីក្លិបឃ្លាំងមឿងកីឡា ។ ជាមួយនឹងការប្រកួតឈ្នះគឿម សុវណ្ណនឿតបែបនេះហើយទើប ងិនថង ចិញ្ចឹមចិត្តសុំវាយសងសឹកជាមួយចិត្រាទៀតនោះ ។ តាមពិតទៅ​អ្នកប្រដាល់ថៃរូបនេះក៏ជាអ្នកប្រដាល់ដែលខ្លាំងមួយរូបដែរគ្រាន់តែគេចាញ់កម្ពស់ចិត្រាតែប៉ុណ្ណោះ ហើយកាលដែលគេចាញ់​ ចិត្រាលើកមុនក៏ចាញ់ទាំងប្រផិតប្រផើយដែរទេ ។ លើកនេះទំនងជាងិនថងសម្ងំត្រាំពឹសបានស្នៀតថ្មីៗមកទៀតហើយទើបគេហ៊ានប្រកាសសងសឹកបែបនេះ ។ ដូច្នេះចាំមើលតើ ភេច ងិនថង អាចសងសឹកឡៅ ចិត្រា បានដែរឬទេ ?

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត