ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សម្រេចដាក់ពេទ្យប្រចាំការសម្រាប់ក្រុមអត្តពលិកជម្រើសជាតិសារជាថ្មី

នូ មករា May 31, 2017


ភ្នំពេញ៖ តាមពិតវាមិនមែនជារឿងថ្មីនោះទេករណីដាក់ឲ្យមានគ្រូពេទ្យប្រចាំសម្រាប់អត្តពលិកជម្រើសជាតិនោះ ប៉ុន្តែគ្រូបង្វឹកមួយចំនួនហាក់មិនសូវមានការចាប់អារម្មណ៍នោះឡើយ ។ លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជួបប្រជុំជាមួយគ្រូពេទ្យ វេជ្ជបណ្ឌិត ក៏ដូចជាគ្រូព្យាបាលដោយចលនានៅព្រឹកថ្ងៃទី៣០ ខែឧសភាម្សិលមិញ ហើយនៅថ្ងៃទី៣១ ខែឧសភានេះ លោកក៏បានផ្សព្វផ្សាយពីការដាក់ឲ្យមានពេទ្យប្រចាំការនេះឲ្យគ្រូបង្វឹកអនុរក្សបានដឹងគ្រប់គ្នា ។

លោកប៉ុន សុខ បានបញ្ជាក់ថា​ ក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមានលោកវេជ្ជបណ្ឌិតស្ដើង ជា, លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន, គ្រូពេទ្យជឹម ផល្ល និងលោកគ្រូតាហុក ឈាងគីម ដែលជាគ្រូព្យាបាលដោយចលនាតាមបែបបូរាណ និងគ្រូពេទ្យមួយចំនួនទៀត ។ លោកប្រធានមជ្ឈមណ្ឌលបានសំណូមពរឲ្យកីឡាករ-កីឡាការិនី និងគ្រូបង្វឹកមានជំនឿលើពេទ្យរបស់មជ្ឈមណ្ឌល ហើយពួកគាត់មិនទទួលតែព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់មានភារកិច្ចជួយសង្គ្រោះបឋមដើម្បីពន្យារការគ្រោះថ្នាក់ទម្រាំមានរថយន្ដសង្គ្រោះមកដឹកទៅកាន់មន្ទីរពេទ្យ ។

លោកបានបន្ថែមថា៖ «សម្រាប់ការព្យាបាលគឺ ត្រូវការពិនិត្យឈាម ដឹងពីប្រវត្តិអ្នកជំងឺ និងអ្វីៗជាច្រើនទៀតដើម្បីដឹងអំពីជំងឺ ដោយកន្លងមកមានកីឡាករ-កីឡាការិនីខ្លះ ព្រមទាំងគ្រូបង្វឹកខ្លះមានបញ្ហាបន្តិចបន្តួចក៏នាំគ្នាទៅគ្លីនីក ឬមន្ទីរពេទ្យឯកជនដល់ពេលអស់លុយថ្លៃពេទ្យក៏មករអ៊ូរទាំថាគេមិនមើលខ្លួន ។ នេះដោយសារតែគេមិនមានទម្លាប់ជឿលើគ្នាឯង ។ ដូច្នេះគ្រូបង្វឹក និងគ្រូជំនួយត្រូវជួយណែនាំសិស្សរបស់ខ្លួនឲ្យមានជំនឿចិត្តលើក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌល ហើយតាមរយៈគ្រូពេទ្យទាំងនេះគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទំនាក់ទំនងជាមួយរថយន្ដសង្គ្រោះ ឬមន្ទីរពេទ្យរដ្ឋនានាបាន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត