លោកវ៉ាត់ ចំរើន និយាយអ្វីខ្លះពីសុីហ្គេមនៅទីក្រុងកូឡាឡាំពួរនាខែសីហានេះ?

នូ មករា May 31, 2017


ភ្នំពេញ៖ ស្របពេលដែលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមនាថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ខាងមុខនោះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាត្រៀមរួចរាល់ហើយក្នុងការដណ្ដើមមេដាយមកជូនជាតិក្នុងការប្រកួតកីឡាដ៏ធំនេះ។
ចំពោះសមាសភាពកីឡាករ កីឡាការិនី ដែលត្រូវបានជ្រើសរើសយកទៅប្រកួតកីឡាស៊ីហ្គេមនោះគឺត្រូវបានធ្វើឡើងតាមរយៈការប្រមូលផ្តុំនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដោយផ្អែកទៅលើសមត្ថភាព និងគុណភាពរបស់សហព័ន្ធកីឡាជាតិនីមួយៗ ។ លោកវ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ «កីឡាប្រយុទ្ធមួយចំនួនដូចជាកីឡាប៉េតង់ ប្រដាល់សាកល វ៉ូស៊ូ តេក្វាន់ដូ និងតឺន្នីស ដែលភាគច្រើនគឺជាប្រភេទកីឡាប្រយុទ្ធ នឹងអាចឈានទៅរកមេដាយបានដោយងាយស្រួល ពោលគឺអាចឈានទៅដណ្តើមយកមេដាយមាស ប្រាក់ និងសំរឹទ្ធិ ហើយកីឡាផ្សេងទៀតក៏អាចឈានទៅរកមេដាយដែរ ប៉ុន្តែយើងកំពុងតែជំរុញការហ្វឹកហាត់ឲ្យដល់កម្រិតមួយដែលសង្ឃឹមថាអាចឈានទៅរកមេដាយបាន។»

លោកបានបន្តថា៖ «ការរៀបចំការជ្រើសរើសឲ្យមានលទ្ធផលល្អនេះយើងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណាឲ្យសហព័ន្ធមួយចំនួន ថ្វីដ្បិតមិនទាន់អាចឈានទៅប្រកួតប្រជែង ដណ្តើមយកមេដាយជាមួយបណ្តាប្រទេសក្នុងតំបន់បាន ប៉ុន្តែយើងកំពុងរៀបចំប្រៀបធៀបកម្រិតបច្ចេកទេស (គុណផល) នៃសហព័ន្ធជាតិនីមួយៗ ជាមួយបណ្តាសហព័ន្ធផ្សេងៗនៅតាមបណ្តាប្រទេសនានាក្នុងតំបន់ ដែលត្រូវបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតដណ្តើមយកមេដាយនៅស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាំឡាំពូរនោះដែរ ។ ប្រសិនបើគុណផលមានកម្រិតទាបពេក ក៏មិនអាចបញ្ជូនទៅចូលរួមបានទេ ។ គួររំលឹកថា អត្តពលិកកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងជំរុំប្រមូលផ្តុំហ្វឹកហាត់ ក្រោមការផ្គត់ផ្គង់ពីក្រសួងអប់រំយុវជន និងកីឡា គ្រប់គ្រងដោយមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាដោយមានអត្តពលិកមកពីសហព័ន្ធកីឡាជាតិជាង​ ២០ នៅកម្ពុជា​ ៕
អត្ថបទ៖ ប៉ាវ ឡុងឈីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត