ចេញហើយកីឡាករជម្រើសជាតិទាំង ២៥ នាក់ត្រៀមជួបឥណ្ឌូនេសុី និងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019

នូ មករា May 29, 2017


ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិជាថ្មីនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នេះ ដើម្បីធ្វើការប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នាពេលឆាប់ៗខាងមុខ ។

កីឡាករជម្រើសទាំងនេះមានចំនួន ២៥នាក់ដែលរួមមានដូចជា៖ ស៊ូ យ៉ាទី​, ហ៊ុល គីមហ៊ុយ (មកពីសាលាបាល់ទាត់ជាតិទន្លេបាទី),  អ៊ុំ សេរីរ័ត្ន,​  អោម ឧត្តម,​ ឆុំ ពិសា​, ណុប តុលា,​ សឿយ វិសាល,​ ធារី ចន្ថាបីន​,  នេន សុធារ័ត្ន​,  សឿត បារាំង,​  រស់ សំអឿន,​ ឈិន ឈឿន​,  ទិត្យ ឌីណា​,  ប្រាក់ មុន្នីឧត្តម,​  ច្រឹង ពលរដ្ឋ,​  ហួយ ផល្លីន​, ប្រាក់​ ធីវ៉ា,  អ៊ិន សុដាវិន,​  ស៊ុន វណ្ណដេត​,  កែវ សុផេង,​  កែវ សុខង៉ន​,  ឃួន ឡាបូរ៉ាវី​,  ចាន់ វឌ្ឍនាកា,​  នួន បូរី​ និង សារី ម៉ាត់ណូរ៉ូទីន ។

នេះជាលើកទី២ ហើយ ដែលគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo ធ្វើកម្មវិធីបង្ហាញសមាសភាពកីឡាករជម្រើសជាតិជាផ្លូវការ មុននឹងលោកធ្វើការប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានាបន្ទាប់ពីអតីតគ្រូបង្វឹកក្រុម Lanexang United របស់ឡាវនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងធ្វើជាគ្រូបង្វឹកក្រុមរហស្សនាមគោព្រៃកម្ពុជាអស់រយៈពេលជិត ៣ខែកន្លងមក ៕

អត្ថបទ៖ បុត្រា និងគិម ហុក

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត