ថ្នាលបាល់ទាត់ជាង ៣០០នាក់ចូលរួមប្រកួតដណ្ដើមពានរង្វាន់ RHB កាលពីម្សិលមិញ

នូ មករា May 29, 2017


ភ្នំពេញ៖ ដើម្បីរួមចំណែកជាមួយសហព័ន្ធបាលទាត់កម្ពុជាក្នុងការបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីតូចៗឲ្យឆ្ពោះទៅកាន់ជោគជ័យលើវិស័យបាល់ទាត់ ក៏ដូចជាដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ផងនោះធនាគារ RHB បានរៀបចំនូវព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភាម្សិលមិញនៅលើទីលាន Central Park Sports Complex ។ កម្មវិធីដែលបានប្រារព្ធធ្វើឡើងពេញមួយថ្ងៃនេះមានការចូលរួមពីកុមារា កុមារីជាង ៣០០នាក់មកពីរាជធានីភ្នំពេញក៏ដូចជាបណ្តាខេត្តមួយចំនួនទៀតផងដែរ និងត្រូវបានបែងចែកជា ៤០ក្រុមដោយក្នុងនោះមានកីឡាការិនី ៨ក្រុម ។

តំណាងអ្នករៀបចំកម្មវិធីនេះ លោក Bernard Lim បានលើកឡើងថា៖ «កម្មវិធីប្រកួតបាល់ទាត់កុមារនេះគឺជាគម្រោងដ៏ល្អមួយដែលយើងត្រូវធ្វើ ហើយកុមារទាំងអស់ដែលចូលរួមការប្រកួតនេះ មកពីតំបន់ជាយក្រុងនៃរាជធានីភ្នំពេញ និងមានជីវភាពក្រីក្រ ប៉ុន្តែពួកគេក៏មានសុទិដ្ឋិនិយម និងមានឆន្ទៈចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ពូកែនៅថ្ងៃណាមួយ ។»

លោកបានបន្តថា៖ «នៅឆ្នាំនេះការចូលរួមបានកើនជាង ៣៩ភាគរយបើធៀបនឹងឆ្នាំមុន។ ចាប់តាំងពីឆ្នាំ២០១៥ មកចំនួនក្រុមដែលបានចូលរួមប្រកួតបានកើនឡើងគឺពី ២២ក្រុមក្នុងឆ្នាំ២០១៥ ទៅ៣៣ក្រុមក្នុងឆ្នាំ២០១៦ និងកើនឡើងរហូតដល់ ៤០ក្រុមក្នុងឆ្នាំនេះ។ វាគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថាព្រឹត្តិការណ៍នេះកាន់តែទទួលបានការចាប់អារម្មណ៍ពីបណ្តាសាលារៀនជាច្រើននៅរាជធានីភ្នំពេញ ។»

ជាមួយគ្នានេះ ដែរការប្រកួតក៏មានការផ្តល់រង្វាន់ជាបាល់ទាត់ផងដែរដោយរង្វាន់ទាំងនោះត្រូវបានផ្ដល់ជូនទៅតាមចំនួនគ្រាប់បាល់ដែលក្រុមនីមួយៗ បានទាត់បញ្ចូលទីក្នុងពេលប្រកួត។ នេះគឺជាផ្នែកមួយនៃការចូលរួមចំណែកជួយសង្គមនិងយុវជនកម្ពុជាស្របពេលដែលកីឡាបាល់ទាត់គឺជាកីឡាពេញនិយមរបស់យុវជន ខណៈដែលក្រុមអ្នករៀបចំមានក្តីសង្ឃឹមថាសកម្មភាពមនុស្សធម៌ផ្សារភ្ជាប់នឹងកីឡាបែបនេះនឹងជំរុញឲ្យយុវជនវ័យក្មេងនៅតាមសាលាមានភាពក្លាហានហើយហ៊ានចូលរួមការប្រកួតបែបនេះ​ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត