បឹងកេតដាក់ទណ្ឌកម្មលើ ទូច បញ្ចរ៉ុង ក្រោយប៉ះទង្គិចជាមួយអាជ្ញាកណ្តាលកាលពីថ្ងៃព្រហស្បតិ៍

នូ មករា May 27, 2017


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់បឹងលេងបានឲ្យដឹងថា ក្លឹបជើងឯកលីគកំពូលឆ្នាំ២០១៦ នេះបានសម្រេចដាក់ទណ្ឌកម្មលើកីឡាករទូច បញ្ចរ៉ុង បន្ទាប់ពីបានបញ្ចេញនូវអាកប្បកិរិយាមិនសមរម្យលើអាជ្ញាកណ្តាលក្នុងពីអំឡុងពេលប្រកួតជាមួយក្រុមភ្នំពេញក្រោនកាលពីថ្ងៃព្រហស្បតិ៍រួចមក ។

សេចក្ដីថ្លែងការណ៍របស់ក្លឹបបឹងកេតបានបញ្ជាក់ថា៖ «ក្លិបបឹងកេតប្រកាន់គោលការណ៍វិជ្ជាជីវៈ ស្មារតីកីឡា និងការលេងដោយយុត្តិធម៌ ដូច្នេះ ក្លិបមិនគាំទ្រទង្វើដែលបញ្ចារ៉ុងបានប្រព្រឹត្តនោះឡើយ ដ្បិតវាជាគំរូមិនល្អដល់យុវជន និងមិត្តរួមក្រុមឡើយ។ អាស្រ័យហេតុនេះ ក្លិបបឹងកេត សូមប្រកាសអំពីការដាក់ទណ្ឌកម្មលើកីឡាករ ទូច បញ្ចរ៉ុង ដោយកាត់ប្រាក់ខែមួយផ្នែក និងព្រមានមិនឲ្យមានសកម្មភាពខុសឆ្គងបែបនេះទៀតនៅពេលអនាគត។» ការដាក់ទណ្ឌកម្មនេះ បានបង្ហាញឲ្យឃើញនូវការទទួលខុសត្រូវរបស់ក្លឹបចំពោះទង្វើមិនសមរម្យរបស់សមាជិកក្រុមបើទោះបីជារូបគេបានសុំទោសជាសាធារណៈរួចមកហើយក៏ដោយ ។

គួររំលឹកថា អំឡុងពេលប្រកួតដោយបឹងកេត ចាញ់ភ្នំពេញក្រោន ២-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជានោះ កីឡាករ ទូច បញ្ចរ៉ុង ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើកីឡាករភ្នំពេញក្រោននៅនាទីទី៣០ ។ ភ្លាមៗនោះ បញ្ចរ៉ុង ហាក់មិនពេញចិត្តនឹងការពិន័យ ក៏ស្ទុះយកក្បាលទៅបុកនឹងផ្ទៃមុខរបស់អាជ្ញាកណ្ដាល បណ្ដាឲ្យអាជ្ញាកណ្ដាលដួលមួយសន្ទុះ ដែលទង្វើមិនគប្បីនេះហើយ ទើបបណ្ដាលឲ្យក្លឹបសម្រេចដាក់ទណ្ឌកម្មយ៉ាងដូច្នេះ ៕  ៕

អត្ថបទ៖ បុត្រា និងមករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត