លោកស៊ាន បូរ៉ាត ជំរុញឲ្យសហព័ន្ធបាល់បោះកែទម្រង់ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅលើឆាកអន្តរជាតិ

នូ មករា May 26, 2017


ភ្នំពេញ៖ នៅក្នុងពិធីមហាសន្និបាតរបស់សហព័ន្ធកីឡាបាល់បោះនាពេលកន្លងមកនោះ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំជាន់ក្រោមរបស់សហព័ន្ធនៅទូទាំង ២៥ រាជធានីខេត្តត្រូវអនុវត្តនូវផែនការកំណែទម្រង់ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅលើឆាកជាតិ និងអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម ២០២៣តែម្ដង។

អ្វីដែលនាំឲ្យបាល់បោះអាចជោគជ័យទៅបានប្រកបដោយគុណភាព ឧត្តមភាព នៅលើឆាកអន្តរជាតិនោះ គឺមន្ត្រីគ្រប់ផ្នែកដែលពាក់ព័ន្ធត្រូវពង្រឹងយន្តការនៃការគ្រប់គ្រងរបស់ខ្លួនតាមផ្នែកនីមួយៗឲ្យមានប្រសិទ្ធភាពខ្ពស់។ នេះជាការពន្លឿនដល់រីកចម្រើនរបស់កីឡាបាល់បោះកម្ពុជាទៅថ្ងៃអនាគត ។ លោក ប្រធានសហព័ន្ធរូបនេះបានក្រើនរំលឹកដល់មកពីមន្ទីរអប់រំរាជធានី ខេត្តទាំង២៥ ត្រូវបន្តអនុវត្តផែនការរបស់ក្រសួង ក៏ដូចជាសហព័ន្ធដែលបានដាក់ចុះរួចហើយឲ្យប្រសិទ្ធភាពបន្ថែមទៀត ធ្វើយ៉ាងបន្តអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាអ្នកជំនាញដ៏ពិតក្នុងវិស័យកីឡាបាល់បោះដែលអាចបម្រើដល់ការប្រកួតគ្រប់ព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិបាន ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត