យ៉េន ឌីណា និងសូត្រ បុ៊នធី ប្រជែងគ្នានៅថ្ងៃសៅរ៍នេះដើម្បីក្លាយជាម្ចាស់ប្រាក់រង្វាន់ ១.០០០ដុល្លារ

នូ មករា May 25, 2017


ភ្នំពេញ៖ អ្នកប្រដាល់សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក នឹងត្រូវប្រកួតជាមួយយ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរដើម្បីប្រជែងយកលុយតម្លៃខ្លួន ១.០០០ដុល្លារនៅលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ ។ អាចនិយាយបានថានេះជាគូប្រកួតមួយដែលនរណាក៏មានការចាប់អារម្មណ៍ដែរ ។ឌីណាដែលស្រុតចុះមួយរយៈនោះពេលនេះគេចាប់ផ្ដើមងើបឡើងវិញហើយមិនតែប៉ុណ្ណោះគេកំពុងតែហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិទៀតផង ប៉ុន្តែកម្ពស់របស់គេចាញ់ប៊ុនធីហើយ រីឯផ្លែវ៉ៃរបស់គេល្អណាស់ ។

ចំពោះប៊ុនធីវិញមួយរយៈនេះគេផ្ដួលគូប្រកួតដោយប្រើកែងរហូតហើយជាញឹកញាប់គេតែងតែធ្វើឲ្យគូប្រកួតសន្លប់មុនទឹកទី ៥ ។ពេលនេះគេជួបជាមួយឌីណាមិនដឹងថាយ៉ាងណាយ៉ាងណីទេព្រោះឌីណាមានចិត្តធំជាងហើយឌីណាពូកែរារាំងមិនឲ្យគូប្រកួតចូលកៀកខ្លួនបានទៀតផង ។ ដូច្នេះតើនរណាជាម្ចាស់លុយ១.០០០ដុល្លានេះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត