NOCC ខិតខំជំរុញឲ្យ «ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង» ល្បីល្បាញដូចនៅញូវយ៉ក ឬប៉ារីស!

នូ មករា May 23, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងដើម្បីទីក្រុងស្អាត និងបៃតង ក៏ដូចជាដើម្បីសប្បុរសធម៌រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ ទាក់ទាញ ដែលជាកម្មវិធីធ្វើឡើងដើម្បីជួយដល់សង្គម នោះត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចជ្រើសរើសយកថ្ងៃទី១៨ ខែមិថុនា ខាងមុខនេ ដើម្បីប្រកួត និងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ។

នេះជាលើកទី៧ ហើយសម្រាប់កម្មវិធីរត់ប្រណាំងនេះ ហើយបើគិតមកត្រឹមព្រឹកម្សិលមិញនេះមានអ្នកចុះឈ្មោះតាមអនឡាញជិត ២០០នាក់(បរទេស)មកពី ២៦ប្រទេសផ្សេងគ្នា ខណៈកីឡាករ កីឡាការិនីកម្ពុជាចុះឈ្មោះជាង ៣០០នាក់ដែរហើយ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងនៅក្នុងពិធីសន្និសិទកាលពីព្រឹកម្សិលមិញនេះថា៖ «កម្មវិធីរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះមាន ៣វិញ្ញាសា ទី១ រត់៣គីឡូម៉ែត្រ ទី២ រត់១០គីឡូម៉ែត្រ និងទី៣ រត់២១គីឡូម៉ែត្រ។ គណៈកម្មាធិការជាតិអូឡាំពិកជំរុញឲ្យមានព្រឹត្តិការណ៍ធំៗដូចនេះ ជាពិសេសប៉ុន្មានឆ្នាំខាងមុខនេះគឺនៅទីក្រុងភ្នំពេញតែម្ដង ដើម្បីចង់ឲ្យកម្មវិធីម៉ារ៉ាតុងមួយនេះមានភាពល្បីល្បាញដូចកម្មវិធីរត់ប្រណាំងនៅ ញ៉ូយកម៉ារ៉ាតុង តូក្យូម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ហុងកុងម៉ារ៉ាងតុងជាដើម។»

ឯកឧត្តមបានបន្ថែមថា​ បណ្តាប្រទេសទាំងនេះបានធ្វើព្រឹត្តិការណ៍នេះឡើងនៅក្នុងទីក្រុងធំៗរបស់គេតែម្ដងគឺដើម្បីឲ្យមានភាពទាក់ទាញពីបណ្ដាភ្ញៀវទេសចរក៏ដូចជាអ្នកជំនាញរត់ប្រណាំងលើពិភពលោក។ គួរបញ្ជាក់ផងដែរថា ចំពោះតម្លៃបង់សិទ្ធិចូលរួមចម្ងាយ ២១គីឡូម៉ែត្រសម្រាប់ជនបរទេស ៤០ដុល្លារ និង ១៥ដុល្លារសម្រាប់ជនជាតិខ្មែរ ។ ចំពោះចម្ងាយ ១០គីឡូ ម៉ែត្រជនបរទេស ៣០ដុល្លារ ខ្មែរ ១០ដុល្លារ និងចម្ងាយ ៣គីឡូម៉ែត្រ ជនបរទេស ១០ដុល្លារ និងជនជាតិខ្មែរ ៥ដុល្លារ ។ ដោយឡែកសម្រាប់ជនជាតិកម្ពុជាការរត់ ៣គីឡូម៉ែត្រជួនកាលមិនទាំងយកលុយផងទេ ដោយសារតែការរៀបចំគឺក្នុងគោលបំណងប្រមូលជាមូលនិធិសដូច្នេះវាក៏អាស្រ័យលើតឹកចិត្តរបស់អ្នកចូលរួមផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត