សេក គឹមផៃ និង សុខ សុវណ្ណ អាចផ្តួលជើងខ្លាំងថៃនៅថ្ងៃសុក្រនេះបានទេ?

នូ មករា May 23, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាសេក គឹមផៃ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃអារ៉ាម ប៊យ (Aram Boy) នៅថ្ងៃទី២៦ ខែឧសភាលើសង្វៀនខេស៊ីមេនរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ នេះជាការជួបគ្នាដំបូងហើយរបស់អ្នកប្រដាល់ទាំង ២ រូបនេះ ខណៈដែលគឹមផៃតាំងពីមានឈ្មោះប្រកួតជាមួយអ្នកប្រដាល់បរទេសលើសង្វៀនអាស៊ីអាគ្នេយ៍មកគេហាក់ដូចជាមិនដែលបានទទួលជ័យជម្នះឡើយ ។ គ្រប់ការប្រកួតទាំងអស់គេតស៊ូរហូតដល់ទឹកទី៥ តែទទួលបានត្រឹមតែធ្វើឲ្យគូប្រកួតវេទនាប៉ុណ្ណោះឯឈ្នះគឺមិនដែលឡើយ ។

លើកនេះគេជួបជាមួយអារ៉ាម ប៊យ ដែលជាអ្នកប្រដាល់មួយរូបធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ការប្រកួតរបស់គេមានចាញ់ មានឈ្នះ តែអារ៉ាម ប៊យ អ្នកប្រដាល់ពូកែជង្គង់ និងកែង ។ ចំពោះគឹមផៃជាអ្នកប្រដាល់ដែលមានកណ្ដាប់រៃធ្ងន់គ្រាន់តែការវ៉ៃចេញរបស់គេយឺត និងមិនសូវមានកលល្បិចតែប៉ុណ្ណោះ ។នេះជាគូប្រកួតដែលគេលំបាក់នឹងប៉ាន់ស្មានទុកជាមុនណាស់ព្រោះទាំងសងខាងសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា ។ នរណាឈ្នះ នរណាចាញ់ប្រាកដជាទក់សាច់ដូចគ្នាហើយ!

មួយគូទៀតនោះគឺ សុខ សុវណ្ណមកពីសមាគមប្រដាល់ក្រសួងការពារជាតិត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឯក សក្កដា( Ek Sakada) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយតែទំនងជាមិនអន់ទេទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយសុវណ្ណបែបនេះ ។ លោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ និង ជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះបានបញ្ជាក់ថាលោកក៏ពុំធ្លាប់បានឃើញសក្កដាវ៉ៃដែរតែក្លិបរបស់គេបានអះអាងថាវ៉ៃបានល្អព្រោះគេក៏មានឈ្មោះបោះសម្លេងគួរសមដែរ ។ ចំពោះសុវណ្ណទោះបីពេលនេះគេមានអាយុច្រើនបន្តិចមែនតែគមានកម្លាំងគ្រប់គ្រាន់សម្រាប់វ៉ៃ ៥ទឹក មិនតែប៉ុណ្ណោះគេជាអ្នកប្រដាល់ដែលមានស្នៀត និង កលល្បិចសំបូរបែបទៀតផង ។ជំនួបរវាងសុខ សុវណ្ណជាមួយឯក សក្កដាមិនដឹងថានរណាជួបសំណាងល្អឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត