វិទ្យាស្ថាន Cam-Ed រៀបចំការប្រកួតអត្តពលកម្មប្រចាំឆ្នាំដើម្បីលើកកម្ពស់វិស័យកីឡា និងសង្គម

នូ មករា May 22, 2017


ភ្នំពេញ៖ វិទ្យាស្ថានខេមអេដ (Cam Ed) បានបើកការប្រកួតកីឡាអត្តពលកម្មប្រចាំឆ្នាំក្នុងក្របខណ្ឌសាលារបស់ខ្លួននៅព្រឹកថ្ងៃទី២១ ខែឧសភានៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។ លោកខេស៊ី បាណេតដែលជានាយកសាលានេះបានបញ្ជាក់ថា នេះជាការបង្កើតឱកាសមួយឲ្យនិស្សិតរបស់លោកចេះធ្វើការងារជាក្រុម និងចេះទទួលខុសត្រូវលើការងារផ្ទាល់ខ្លួនក៏ដូចជាការងារជាក្រុមដែរ ។

ចំពោះលទ្ធផលនៃការប្រកួតនោះគឺវិញ្ញាសារត់ ៣គីឡូម៉ែត្រនារីមេដាយមាសបានទៅកីឡាការិនីម៉ៅ ម៉ូលីដា រត់ក្នុងថិរវេលា២០នាទី១៣វិនាទីមកពីថ្នាក់Y3D ។ រត់ចម្ងាយ ៥គីឡូម៉ែត្របុរសមេដាយមាសបានទៅកីឡាករលន់ សុទ្ធារ៉ា មកពីថ្នាក់Y1B រត់ក្នុងថិរវេលា២៤នាទី២៤វិនាទី ។ វិញ្ញាសាលោតកម្ពស់សម្រាប់បុរសមេដាយមាសបានទៅកីឡាករតុត សក្តិសិទ្ធក្រារិទ្ធ មកពីថ្នាក់Y1E លោតបានកម្ពស់១,៥៥ម៉ែត្រ ។ ចំពោះនារីវិញមេដាយមាសបានទៅកីឡាការិនីស៊ន ទិធិនីកា មកពីថ្នាក់Y3D លោតបានកម្ពស់១,២០ម៉ែត្រ ។

វិញ្ញាសាចោលដុំដែកសម្រាប់នារីមេដាយមាសបានទៅកីឡាការិនីប៊ូ ពិសីចោលបានចម្ងាយ៧,២៤ម៉ែត្រមកពីថ្នាក់ CAT ។ ចំពោះបុរសវិញមេដាយមាសបានទៅកីឡាករភិរម្យ សុវណ្ណរតនា ចោលបានចម្ងាយ១១,៩៣ម៉ែត្រ មកពីថ្នាក់Y3B ។ វិញ្ញាសាលោតចម្ងាយសម្រាប់នារីមេដាយមាសបានទៅកីឡាការិនី ស៊ន ទិធិនីកា មកពីថ្នាក់Y3D លោតបានចម្ងាយ៣,១៥ម៉ែត្រ ។ ចំពោះបុរសមេដាយមាសបានទៅកីឡាករគង់ គីរីវណ្ណមកពីថ្នាក់Y3C លោតបានចម្ងាយ ៤,៧៤ម៉ែត្រ ។

វិញ្ញាសារត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រមេដាយមាសផ្នែកនារីបានទៅកីឡាការិនីនូ ម៉ីស្រ៊ានមកពីថ្នាក់Y3D រត់ក្នុងថិរវេលា១៦វិនាទី២០ ។ ចំពោះបុរសវិញមេដាយមាសបានទៅកីឡាករស៊ាង អេងហ៊ុយមកពីថ្នាក់Y3H រត់ក្នុងថិរវេលា១២វិនាទី៤៥ ។ ចំពោះចំណាត់ថ្នាក់ក្រុមមេដាយមាសបានទៅថ្នាក់ Y3D មេដាយប្រាក់បានទៅថ្នាក់CATនិងមេដាយសំរិទ្ធបានទៅថ្នាក់ Y1E ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត