យុវជនបាទី គឺជាក្រុមទី៧ ដណ្ដើមបានកៅអីដំណាក់កាលទី៤ នៃពាន Hun Sen Cup 2017

នូ មករា May 22, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន Hun Sen Cup លើកទី១១ ដំណាក់កាលទី៣ បានរកឃើញមួយទៀត ដែលត្រូវឡើងទៅដំណាក់កាលទី៤ ហើយ គឺក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បន្ទាប់ពីបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុងជំនួបជើងទី២ ដោយលទ្ធផល ២-០ កាលពីម្សិលមិញ ។ កាលពីជើងទី១ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានយកឈ្នះលើក្រុមកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយលទ្ធផល ៣-០ ក្នុងដីម្ដងរួចមកហើយ ។ ដូច្នេះការបន្ដយកឈ្នះក្រៅដី ២-០ ខាងលើ បានជួយក្រុមថ្នាលបណ្ដុះបណ្ដាលដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ បន្ដដំណើរទៅដំណាក់កាលទី៤ នៃពានរង្វាន់ Hun Sen Cup 2017 នេះតែម្ដង ។

ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី គឺជាក្រុមទី៧ ហើយ ដែលដណ្ដើមបានកៅអីដំណាក់កាលទី៤ ខណៈ ៦ក្រុមផ្សេងទៀត រួមមានក្រុមអគ្គិសិនីកម្ពុជា, គិរីវង់សុខសែនជ័យ, ខេត្តស្ទឹងត្រែង, ខេត្តឧត្ដរមានជ័យ, ខេត្តស្វាយរៀង និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ហេតុនេះដំណាក់កាលទី៣ គឺនៅសល់ ៣ប្រកួតទៀត ដើម្បីជម្រុះយកក្រុមខ្លាំងចំនួន ៣ក្រុមឡើងទៅដំណាក់កាលទី៤ ដែលមានក្រុមសមាជិកលីគកំពូលកម្ពុជាកំពុងរង់ចាំ មានដូចជាក្រុមបឹងកេត, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, ភ្នំពេញក្រោន និងក្រុមខេមបូឌានថាយហ្គឺរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត