កម្ពុជានឹងមានទីលានកីឡាស្ដង់ដាអន្តរជាតិនៅគ្រប់សាលារៀនមុនសុីហ្គេម២០២៣ ឈានចូលមកដល់

នូ មករា May 22, 2017


ភ្នំពេញ៖ លោក ព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា បានថ្លែងនៅក្នុងពិធីបណ្ដុះបណ្ដាលអត្តពលិកវ័យក្មេងកាលពីសប្ដាហ៍មុននេះថា នៅទូទាំងព្រះរាជាណាចក្រកម្ពុជានឹងមានទីលានកីឡាស្ដង់ដាអន្តរជាតិនៅគ្រប់សាលារៀនមុនសុីហ្គេម២០២៣ ឈានចូលមកដល់ ហើយនេះជាអ្វីដែលមានក្នុងយុទ្ធសាស្រ្តសំខាន់ៗ របស់ប្រមុខរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមកដើម្បីអភិឌ្ឍន៍វិស័យកីឡាដោយផ្តើមចេញពីនៅតាមសាលារៀនតែម្តង ។

ពាក់ព័ន្ធ និងយុទ្ធសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញមកឲ្យក្រសួងអប់រំយុវជន និងកីឡាអនុវត្តនោះ បច្ចុប្បន្នក្រសួងកំពុងជំរុញបង្កើតឱកាសសម្រាប់សិស្សមធ្យមសិក្សាដែលមានអាយុក្រោម១៨ឆ្នាំ ដោយបានបញ្ជូនពួកគេទៅចូលរួមប្រកួតកីឡានៅក្រៅប្រទេស ដូចជាព្រឹត្តិការណ៍ School Game នៅប្រទេសសិង្ហបុរីនាអំឡុងខែកក្កដា ឆ្នាំ២០១៧ ខាងមុុខនេះជាដើម ។

លោកបានមានប្រសាសន៍បែបនេះថា៖ «នៅក្នុងយុទ្ធសាស្រ្តសំខាន់ៗ របស់ប្រមុខរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា នៅតាមសាលារៀនរបស់រដ្ឋ ចាប់ពីពេលនេះតទៅ ត្រូវបង្កើតឲ្យមានទីលានកីឡា ហើយទីលានកីឡានោះទៀតសោត ត្រូវតែស្របតាមស្តង់ដារបច្ចេកទេស ដើម្បីឲ្យសិស្សតាមសាលារៀនរដ្ឋមានការអនុវត្តផ្នែកអប់រំកាយ ដើម្បីសុខភាព និងធនធានកីឡា ចេញពីសិស្សនៅតាមសាលារៀនរបស់រដ្ឋទូទាំងប្រទេស ។ ចំពោះផែនការរបស់ក្រសួងដែលត្រៀមបញ្ជូនសិស្ស អាយុក្រោម១៨ឆ្នាំ ឬហៅកីឡាករ កីឡាការិនីថ្នាល មានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសបែបនេះ ក្នុងន័យឲ្យអាចសម្របខ្លួនជាមួយព្រឹត្តិការណ៍កីឡាអន្តរជាតិ និងដកស្រង់បទពិសោធន៍ថ្មីៗ និងដឹងពីកម្រិតរបស់ខ្លួន ហើយត្រូវខិតខំហ្វឹកហាត់បង្កើនសមត្ថភាពបន្ថែមទៀត ។

សូមបញ្ជាក់ថា នៅខែកក្កដាខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡានឹងបញ្ជូនសិស្សអាយុក្រោម ១៨ឆ្នាំចំនួន ៥ប្រភេទកីឡាទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍  ASEANN School Game នៅប្រទេសសិង្ហបុរីដូចជាប្រភេទកីឡាវាយកូនឃ្លីលើតុ ,កីឡាវាយសី, កីឡាវាយកូនបាល់, កីឡាអត្តពលកម្ម និងកីឡាហែលទឹក ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត