លោក មាស សំអឿន៖ U-15នារីកម្ពុជា គួរបានលេខ២ ឬលេខ៣ មិនសមបានលេខ៤ ព្រោះ…!

នូ មករា May 22, 2017


ភ្នំពេញ៖ លោក មាស សំអឿន គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) បានដឹកនាំកូនក្រុមត្រលប់មកដល់មាតុភូមិវិញហើយក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតពានរង្វាន់ AFF U15 Girls’ Championship 2017 នៅប្រទេសឡាវ ត្រឹមចំណាត់ថ្នាក់លេខ៤ ដែលជាលទ្ធផលលោកមិនអាចទទួលយកបាន ខណៈលោករំពឹងបានលេខ២ ឬលេខ៣ ឯណោះ បន្ទាប់ពីក្រុម U-15នារីកម្ពុជាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចុះពីលើយន្ដហោះ លោក មាស សំអឿន បាននិយាយថា៖ «សម្រាប់ខ្ញុំលទ្ធផលនេះ ខ្ញុំមិនអាចទទួលយកបានទេ ដោយសារអ្វី? ដោយសារយើងមានលទ្ធភាពច្រើនណាស់ ព្រោះលេងជាមួយគេ យើងមានឱកាសទាត់ច្រើន តែគួរឲ្យស្ដាយការប្រយុទ្ធរបស់យើងនៅខ្សោយ ព្រោះការសហការគ្នាមិនបានល្អ ។ ប៉ុន្ដែបើនិយាយពីបច្ចេកទេស និងកម្លាំងវិញ គឺប្រហាក់ប្រហែលគ្នា ។ ដូច្នេះបើសិនយើងមានការត្រៀមខ្លួនបានល្អ ៣សប្ដាហ៍ ទៅ ១ខែ ខ្ញុំជឿជាក់ថា ក្រុមកីឡាការិនីកម្ពុជា បើមិនអាចឈ្នះលេខ១ ក៏អាចប្រជែងយកលេខ២ និងលេខ៣ ផងដែរ» ។

សូមបញ្ជាក់ថា ពាន AFF U15 Girls’ Championship 2017 នេះ ក្រុមបាល់ទាត់នារីកម្ពុជាស្ថិតក្នុងពូលB និងបញ្ចប់ការប្រកួតសន្សំពិន្ទុត្រឹមចំណាត់ថ្នាល់លេខ២ បន្ទាប់ពីយកឈ្នះក្រុម U-15នារីសិង្ហបុរី ២-១ មុនចាញ់ហ្វីលីពីន ៣-០ និងចុងក្រោយស្មើឥណ្ឌូនេស៊ី ១-១ ដើម្បីបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែបានប្រកួតចាញ់ក្រុមខ្លាំងថៃ ៦-០ ។ បន្ទាប់មកទើបប្រកួតចាញ់ក្រុមកីឡាការិនីម៉យ៉ាន់ម៉ា ៣-១ ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ។ រីឯក្រុមជើងឯក គឺបានទៅក្រុមខ្លាំងថៃ ក្រោយយកឈ្នះហ្វីលីពីន ៦-២ កាលពីចុងសប្ដាហ៍កន្លងទៅ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត