ការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិចាប់ផ្ដើមបើកល្ងាចនេះដោយមានអត្តពលិកចូលរួម ៤៧០នាក់

នូ មករា May 19, 2017


ភ្នំពេញ៖ បន្ទាប់ពីបង្ហាញជំនឿចិត្តខ្ពស់ និងប្រជុំបច្ចេកទេសរួចរាល់កាលពីម្សិលមិញហើយនោះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា ដើម្បីបើកសម្ពោធការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិលើកដំបូងនាវេលាម៉ោង៤ល្ងាចថ្ងៃទី១៩ ខែឧសភា នេះ។
ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ដោយមានក្លិប-សមាគមប្រមាណជា ២០មកពីបណ្តា ៨រាជធានី-ខេត្តចូលរួម ហើយការរៀបចំនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់កីឡាករ គ្រូបង្វឹក និងមន្ត្រីរបស់សហព័ន្ធឲ្យកាន់តែមានការរីកចម្រើនថែមទៀត។ ម្យ៉ាងទៀត ក៏ដើម្បីឲ្យថ្នាក់ដឹកនាំកីឡាកម្ពុជាបានឃើញពីសមត្ថភាពរបស់កីឡាករ កីឡាការិនីដែលមកពីតាមបណ្តាក្លិប-សមាគមរបស់រាជធានីខេត្តដែលចំណុះសហព័ន្ធ។

 ការបង្ហាញនេះ ព្រោះសហព័ន្ធគ្រោងដាក់សំណើរទៅកាន់ក្រសួងអប់រំ យុវជន និងកីឡាសុំបញ្ចូលកីឡាទាញព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាជាតិ, សុំការប្រមូលផ្តុំកីឡាករជម្រើសជាតិ និងរៀបចំជើងឯកអាស៊ីអាគ្នេយ៍។ ការប្រកួតជើងឯកជាតិឆ្នាំ២០១៧ នេះ មានក្លិប-សមាគមនចំនួន ២០មកពី៖ ខេត្តកំពត, កណ្តាល, សៀមរាប, ព្រៃវែង, ស្ទឹងត្រែង, ស្វាយរៀង, កំពង់ឆ្នាំង និងរាជធានីភ្នំពេញចូលរួម។ ការប្រកួតបែងចែកចេញជា ៤៧ក្រុម ដោយមានកីឡាករ កីឡាការិនីសរុប ៤៧០នាក់ ប្រកួតលើ ៥វិញ្ញាសា គឺបុរស-នារីអាយុក្រោម២៣ឆ្នាំ, បុរស-នារីអាយលើ២៣ និងចម្រុះបុរសនារីអាយុលើ២៣ឆ្នាំ៕
អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត