លោក រ័ត្ន សុខន៖ «ខ្ញុំនឹងលាលែងពីតំណែងជាប្រធានបើកីឡាវ៉ូវីណាមកម្ពុជាមិនអាចយកមេដាយនៅឆ្នាំ២០២៣ បាន»

នូ មករា May 19, 2017


ភ្នំពេញ៖ នេះជាមហិច្ឆិតា និងជំនឿចិត្តយ៉ាងមោះមុតថា ខ្លួនពិតជាអាចមានសមត្ថភាពដណ្ដើមយកមេដាយកម្រិតអន្តរជាតិនាឆ្នាំ២០២៣ ដែលកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ រយៈពេល ៦ឆ្នាំខាងមុខនោះ ។

ថ្លែងនៅក្នុងពិធីជ្រើសរើសតាំងថ្នាក់ដឹកនាំសម្រាប់អាណត្តិថ្មី ឆ្នាំ២០១៧-២០២១ របស់សហព័ន្ធកីឡាវ៉ូវីណាកម្ពុជានោះ លោកឧកញ៉ា រ័ត្ន សុខន អនុប្រធានសហព័ន្ធកីឡាវ៉ូវូណាមពិភពលោក ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ី និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប្តេជ្ញាចិត្តចំពោះមុខ គណៈកម្មការប្រតិបត្តិសហព័ន្ធថ្មី និងកីឡាករកីឡាការិនី របស់ខ្លួនងថា ប្រសិនបើកីឡាវ៉ូវីណាម មិនអាចស្វែងរកមេដាយឲ្បបានល្អប្រសើរសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ លោកនឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ។

ជាមួយគ្នានដែរលោកក៏បានជំរុញដល់កីឡាករកីឡាការិនីល្បីឈ្មោះមេដាយច្រើននៅលើកឆាកអន្តរជាតិ សូមកុំមាក់ងាយអ្នកដែលមិនទាន់ឈ្នះមេដាយអីហើយពីពេលនេះទៅដល់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើម្ចាស់ស៊ីហ្គេមនៅសល់តែ៦ឆ្នាំប៉ុណ្ណោះ ។ បើយើងទាំងអស់គ្នាមិនខំប្រឹង ធ្វើឲ្យទទួលបានលទ្ធផលល្អជាងបច្ចុប្បន្ននោះទេ លោកសុំចាកចេញពីតួនាទីជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាដែរលោកអត់លេងចូលទេ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត