អ្នកគ្រូបង្វឹកក្រុម U-14 ភ្នំពេញក្រោននឹងតំណាងកម្ពុជាចូលរួមវគ្គ AFC Women’s Tutors Course នៅសៀងហៃ

នូ មករា May 19, 2017


ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា នាអំឡុងខែមិថុនាខាងមុខនេះ កញ្ញា ឈឿន នីផា ដែលជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៤ឆ្នាំរបស់ភ្នំពេញក្រោន នឹងត្រូវបំពេញតួនាទីជាអ្នកតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល AFC Women’s Tutors Course តាមការអញ្ជើញរបស់សហព័ន្ធបាល់ទាត់ទ្វីបអាសុី ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៩ ខែមិថុនា ខាងមុខនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនល្បីៗក្នុងវិស័យបាល់ទាត់ដូចជា លោកស្រី Vera Pauw មកពី UEFA និងលោក Wim Koevermans អនុប្រធានផ្នែកបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់អាសុី ដោយអ្នកទាំងពីរសុទ្ធតែមានបទពិសោធន៍ក្នុងការបង្វឹកកីឡាករ ក៏ដូចជាធ្លាប់ដឹកនាំក្រុមជម្រើសជាតិផងដែរ ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីវិធីសាស្ត្រក្នុងការហ្វឹកហាត់ ក៏ដូចជាការផ្សព្វផ្សាយអំពីទេពកោសល្យដែលគ្រូបង្វឹកជានារីត្រូវយល់ដឹងដើម្បីក្លាយជាអ្នកបណ្តុះបណ្តាលម្នាក់ប្រកបដោយសមត្ថភាពទាំងលើចំណេះដឹង ភាពជាអ្នកដឹកនាំ ព្រមទាំងជាកត្តាលីករក្នុងការជំរុញវិស័យបាល់ទាត់នៅទ្វីបអាសុីឆ្ពោះទៅកាន់វឌ្ឍនភាព ។ សូមបញ្ជាក់ដែរថា កញ្ញាកែវ នីផា គឺជាកីឡាការិនី ព្រមទាំងជាគ្រូបង្វឹកមួយរូបដែលមានសមត្ថភាពមិនចាញ់គ្រូបង្វឹកជាបុរសឡើយ ជាងនេះទៅទៀតនាពេលបច្ចុប្បន្ននារីរូបនេះក៏កំពុងតែកាន់សញ្ញាបត្រ AFC B-coaching licence ផងដែរ ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត