Gbenga សម្រេចចិត្តវិលត្រលប់មកចូលរួមជាមួយបឹងកេតវិញហើយ

នូ មករា May 19, 2017


ភ្នំពេញ៖ ទីបំផុតខ្សែបម្រើ-ប្រយុទ្ធ Ajayi Gbenga Samuel បានវិលទៅរួមរស់ជាមួយទ្រនំចាស់ គឺក្រុមបឹងកេតអែហ្វស៊ីវិញហើយ បន្ទាប់ពីកីឡាករស្បែកខ្មៅរូបនេះ បានទៅលេងឲ្យក្រុមអាស៊ីអឺរ៉ុបពាក់កណ្ដាលរដូវកាល នៃលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧នេះ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹបបឹងកេត នាព្រឹកថ្ងៃទី១៩ ខែឧសភានេះ ។
គួរបញ្ជាក់ថា មុនផ្លាស់ទៅលេងឲ្យក្រុមអាស៊ីអឺរ៉ុបពេញជើងទី១ នៃលីគកំពូលកម្ពុជាឆ្នាំនេះ Gbenga Samuel ធ្លាប់បានលេងឲ្យក្រុមបឹងកេត ២រដូវកាលមកហើយកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយធ្លាប់ជួយក្រុមមានប្រភពមកពីខេត្តកំពង់ចាមមួយនេះឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន Toyota Mekong Club 2015 និងឈ្នះជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ ។
ដូច្នេះការវិលត្រឡប់របស់ Gbenga Samuel នេះ គឺជាការរួមចំណែកដ៏សំខាន់មួយ សម្រាប់ក្រុមបឹងកេត ដែលកំពុងឈរលេខរៀងទី៤ ក្នុងតារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន ជើងទី១ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ។ យ៉ាងណាមិញក្លឹបពុំបានបញ្ជាក់ពីតម្លៃខ្លួន ក្នុងការកិច្ចសន្យានាំយក Gbenga Samuel ពីក្លឹបអាស៊ីអឺរ៉ុបត្រឡប់ទៅវិញនេះឡើយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត