ប្រធានសហព័ន្ធវ៉ូវីណាមអាណត្តិថ្មី អំពាវនាវឲ្យកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំចេះសាមគ្គីគ្នា

នូ មករា May 17, 2017


ភ្នំពេញ៖ ក្រោយពីទទួលបានការគាំទ្រ ក៏ដូចជាការអនុម័តដោយលើកដៃពីសំណាក់តំណាងក្លឹប និងមន្ត្រីសហព័ន្ធ ដោយយល់ព្រមជ្រើសតាំង លោករ័ត្ន សុខន ធ្វើជាប្រធានសហព័ន្ធ កីឡាវ៉ូវីណាមអាណត្តិថ្មីរួចមកនោះ លោកបានសំណូមពរដល់អត្តលិកទាំងអស់ ព្រមទាំងគ្រូបង្វឹក និងថ្នាក់ដឹកនាំថា ត្រូវចេះសាមគ្គីគ្នាឲ្យបានល្អ។

សូមបញ្ជាក់ថា លោករ័ត្ន សុខន គឺជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមមួយរូបដែលបានដឹកនាំឲ្យកម្ពុជាបានឈ្នះមេដាយពិភពលោកកាលពីឆ្នាំ២០១៥ និងមេដាយកីឡាស៊ីហ្គេមជាច្រើន មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ដែលបានធ្វើឱ្យកម្ពុជាល្បីមានភាពល្បីល្បាញថែមមួយកម្រិតផងដែរ ។ ប្រធានសហព័ន្ធអាណត្តិថ្មីរូបនេះ បានមានប្រសាសន៍បែបនេះថា៖ «នៅអាណត្តិទី៣នេះឆ្នាំ២០១៧-២០២១ ខ្ញុំសូមសំណូមពរដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់មិនថា នៅតាមបណ្ដាខេត្តក្រុងណានោះទេ សូមរួបរួមគ្នាសាមគ្គីគ្នា អោយបានល្អ ដើម្បីបន្តឱ្យប្រភេទកីឡារបស់យើងឆ្ពោះទៅកាន់ជោកជ័យ និងឈានមុខគេ ដូចដែលខ្ញុំបានបង្កើតសហព័ន្ធកីឡាវ៉ូវីណាមនៅក្នុងប្រទេសមុនគេនៅក្នុងអាស៊ី ។

លោកបានបន្តថា៖ «យើងជាប្រទេសតែមួយគត់ដែលបានបង្កើតជាសហព័ន្ធមុនគេបង្អស់ អុីចឹងការងារអ្វីគ្រប់យ៉ាង យើងត្រូវតែដើរទៅមុខមុនគេ ហើយត្រូវធ្វើឱ្យបានល្អដាច់គេ ។ គ្រប់កីឡាករ កីឡាការិនីទាំងអស់ត្រូវចាំពាក្យមួយថា អ្នកចាស់ កុំមើលងាយអ្នកថ្មី អ្នកល្អ កុំមើលងាយអ្នកអន់ ពាក្យទាំងនេះហើយដែលអាចឱ្យយើងជោគជ័យនាថ្ងៃអនាគតបាន ជាពិសេស គឺជោគជ័យនាឆ្នាំ២០២៣ ដែលកម្ពុជាទទូលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះសុីហ្គេមតែម្តង» ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត