ប៉ូលិស និង EDC ដឹកដៃគ្នាឡើងជុំទី៤ នៃពាន Hun Sen Cup 2017

នូ មករា May 17, 2017


ភ្នំពេញ៖ ទីបំផុតក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) និងក្រុមអគ្គិសនីកម្ពុជា(EDC) បានទទួលកៅអីជុំទី៤ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១១ ដូចគ្នា ក្រោយបញ្ចប់ការប្រកួតជើងទី២ ដោយសរុបលទ្ធផលទទួលបានជ័យជម្នះរៀងៗខ្លួន នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ។

សម្រាប់លទ្ធផលប្រកួតជើងទី២ របស់ក្រុមប៉ូលិស គឺបានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវេស្ទើន ២-១ ប៉ុន្ដែលទ្ធផលនេះ មិនអាចរំលាយឱកាសឡើងវគ្គបន្ដរបស់ក្រុមប៉ូលិសបានឡើយ ដោយសារកាលពីជួបគ្នាជើងទី១ ក្រុមវេស្ទើន បានចាញ់ប៉ូលិស ២-០ ។ ដូច្នេះសរុបលទ្ធផលជួបគ្នា ២ជើង គឺប៉ូលិស ឈ្នះវេស្ទើន ៣-២ ។

ចំណែកក្រុមអគ្គិសនីកម្ពុជាវិញ បានបន្ដបំបាក់ក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ដោយលទ្ធផល ៧-០ មិនឲ្យតដៃរួចឡើយ ខណៈជើងទី១ អគ្គិសនីកម្ពុជាយកឈ្នះក្នុងដី ៨-០ ។ សរុបជួបគ្នា ២ជើង ក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជានេះ បានបំបាក់ខេត្តសៀមរាប ១៥-០ ដើម្បីទទួលបានកៅអីជុំទី៤ យ៉ាងងាយតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត