ភ្នំពេញក្រោន ណាត់ណាហ្គាកម្ដៅសាច់ដុំ ស្របពេលលីគសម្រាកមួយសប្ដាហ៍

នូ មករា May 17, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមណាហ្គាវើល នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ នៅកីឡដ្ឋាន RSN ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី ពុំមានការលក់សំបុត្រឡើយ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន ។

ការណាត់គ្នាប្រកួតមិត្តភាពរវាងក្រុមលំដាប់កំពូលតារាងទាំងពីរនេះ គឺស្របពេលលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧ សម្រាកមួយសប្ដាហ៍ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ នាចុងសប្ដាហ៍នេះ ។ យ៉ាងណាមិញ ជើងទី១ រវាងក្រុមខ្លាំងទាំងពីរ ភ្នំពេញក្រោន បានយកឈ្នះណាហ្គាវើលក្រៅដី ១-០ កាលពីខែកុម្ភៈកន្លងទៅ ។

គួរបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះ ក្រុមណាហ្គាវើល កំពុងឈរលេខរៀងទី៣ នៃតារាងពិន្ទុលីគកំពូលកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ ចំនួន ១១ប្រកួតឈ្នះ៦ ស្មើ៣ និងចាញ់២ មាន ២១ពិន្ទុ ។ រីឯអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន កំពុងឈរលេខរៀងទី៥ និងមាន ១៨ពិន្ទុ ជាមួយលទ្ធផល ១១ប្រកួតដូចគ្នា ឈ្នះ៥ ស្មើ៣ និងចាញ់៣ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត